តារាចំរៀងចំនួនបួនដួង រួមជាមួយក្រុមតន្រ្តីករបួនរូប បានមករួមគ្នាប្រគំតន្ត្រីដើម្បីស្វែងរកថវិកា ជួយដល់មូលនិធិសង្រ្គោះកុមារ កម្ពុជាអូស្ត្រាលី ដើម្បី សាងសង់សាលារៀននៅខេត្តប៉ៃលិន និងបាត់ដំបង។
លោក ខេមរៈ សិរីមន្ត ដែលជាតារាចម្រៀងល្បីជួរមុខគេនៅប្រទេសកម្ពុជា ក៏បានវិលត្រឡប់មកកាន់ប្រទេសអូស្រ្តាលីសាជាថ្មីម្តងទៀតបន្ទាប់ពីការសម្តែងកាលពីជិត១០ឆ្នាំមុន។
ដើម្បីជ្រាបច្បាស់ពីចំណាប់អារម្មណ៍និងមូលហេតុដែលលោកជ្រើសរើសចូលរួមនៅក្នុង
ការសំដែងលើកនេះ សូមស្តាប់បទសម្ភាសន៍របស់លោក ខឹម សារឹម ជាមួយលោក ខេមរៈ សិរីមន្ត ដែលមានខ្លឹមសារដូចតទៅ ។
Share
