រដ្ឋាភិបាលកម្ពុជា ក៏បានប្រកាស កំណត់យកថ្ងៃទី២០ ខែវិច្ឆិកា ជាថ្ងៃកាន់ទុក្ខទូទាំងប្រទេស ចំពោះការសោយទិវង្គតរបស់សម្តេចរាជបុត្រីព្រះរាម នរោត្តម បុប្ផាទេវី ដោយតម្រូវឲ្យគ្រប់ស្ថាប័នមន្ទីរអង្គភាពទាំងអស់របស់រដ្ឋ និងឯកជន ត្រូវតែបង្ហូតទង់ជាតិ ពាក់កណ្ដាលដង។ ក្នុងនោះ តាមវិទ្យុទូរទស្សន៍ និងរង្គសាល ក្លិបកម្សាន្តនានា ទូទាំងប្រទេស ក៏ត្រូវផ្អាកសកម្មភាពច្រៀងរាំសប្បាយ នៅថ្ងៃទី២០វិច្ឆិកាផងដែរ។
Share





