រាជរដ្ឋាភិបាលកម្ពុជាកាត់បន្ថយថ្ងៃឈប់សម្រាកនៅឆ្នាំក្រោយ៦ថ្ងៃ

Cambodia Labor Ministry

Cambodia Labor Ministry Source: Meng Phalla

រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្ដីពី ប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២០ ដោយបានកាត់បន្ថយថ្ងៃឈប់សម្រាកជាសាធារណៈ ប្រចាំឆ្នាំ២០២០ មកនៅត្រឹម ២២ថ្ងៃ។ ពោលគឺកាត់បន្ថយអស់ចំនួន ៦ថ្ងៃ បើប្រៀបធៀបនឹងឆ្នាំ២០១៩។


តាម​អនុក្រឹត្យ រាជរដ្ឋាភិបាល​កម្ពុជា ​បានសម្រេច​កាត់បន្ថយ​ថ្ងៃ​ឈប់សម្រាក​ ក្នុង​ព្រះរាជ​ពិធីបុណ្យ​ចម្រើន ព្រះជន្ម​ព្រះមហាក្សត្រ​ ​សម្ដេច​ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ពី ៣ ថ្ងៃ មក​នៅត្រឹម​ចំនួន ​១​ថ្ងៃ និង​បានប្រកាស​លែងឱ្យ​ឈប់សម្រាក ​ក្នុង​ពិធីបុណ្យ​ និង​ទិវា​ចំនួន ៥ រួមមាន៖ ១. ពិធីបុណ្យ​មាឃបូជា ​ថ្ងៃ​១៥ កើត ខែមាឃ ​២. ទិវា​ជាតិ​​នៃ​ការចងចាំ ​ថ្ងៃទី​២០ ខែឧសភា  ៣. ទិវា​កុមារ​អន្តរជាតិ ​ថ្ងៃទី​០១​ ខែមិថុនា​ ៤. ទិវា​រំឭក​ខួប នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ២៣ តុលា​ និង​៥. ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ថ្ងៃ​១០​ធ្នូ​។

លោក ប៉ាវ ស៊ីណា ប្រធានសហជីពកម្មករ បានកត់សម្គាល់ថា ការ​សម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយថ្ងៃឈប់សម្រាកសាធារណៈប្រចាំឆ្នាំ២០២០ បានធ្វើ​ឲ្យ​បុគ្គលិកនិយោជិត ពិសេស​កម្មករកាត់ដេរ បាត់បង់ផលប្រយោជន៍​។ ពោលគឺ​ ៦ថ្ងៃ ដែលរាជរដ្ឋាភិបាល កាត់បន្ថយនោះ បើនៅឆ្នាំ២០១៩នេះ គឺបុគ្គលិកយោជិត កម្មករកាត់ដេរ មិន​ធ្វើការ ក៏មា​នប្រាក់ឈ្នួលដែរ តែសម្រាប់ ឆ្នាំ២០២០ គឺលែងទទួលបានហើយ។

ម្យ៉ាងទៀត លោកប៉ាវស៊ីណា ក៏បាន​លើកឡើងថា ការសម្រេចរបស់រាជរដ្ឋាភិបាល ដែលបានសម្រេចលុបចោលថ្ងៃឈប់សម្រាកបុណ្យជាតិ នៅ​ថ្ងៃ២៣តុលា ដែល​ជាខួបថ្ងៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ព្រមទាំង​ថ្ងៃទី១០ធ្នូ ទិវាសិទ្ធិមនុស្សអន្តរជាតិ ដោយលុប​​ចេញពីថ្ងៃឈប់សម្រាកបុណ្យជាតិ ប្រចាំឆ្នាំ២០២០ គឺ​ជាការ​មិន​ផ្តល់តម្លៃដល់​ការប្រឹងប្រែង​ក្នុងការស្វែងរកសន្តិភាព សម្រាប់ប្រទេសកម្ពុជា និងជាការមិនឲ្យតម្លៃដល់​សិទ្ធិមនុស្ស។

លោក ប៉ាវ ស៊ីណា៖ ( សំឡេង )

យ៉ាងណាក៏ដោយ ការសម្រេចរបស់រាជរដ្ឋាភិបាល​កម្ពុជា កំណត់​ថ្ងៃឈប់​សម្រាកប្រចាំឆ្នាំ២០២០ ដោយកាត់បន្ថយ​ថ្ងៃ​​ឈប់​​សម្រាក មក​ត្រឹម​តែ ២២ថ្ងៃនេះ ត្រូវ​​បា​ន​​ធ្វើ​​ឡើង ​តាម​ការ​ស្នើសុំ​របស់​វិស័យ​ឯកជន តាមរយៈ​សមាគម​រោងចក្រ​កាត់ដេរនៅកម្ពុជា GMAC ក្នុងវេទិការាជរដ្ឋាភិបាល និងវិស័យឯកជន កាលពីខែមីនា ឆ្នាំ២០១៩​។ ពោលគឺការកាត់បន្ថយថ្ងៃឈប់សម្រាកនេះ ​ដើម្បី​​ជំរុញ​នូវ​​កំណើន​​នៃ​​ការ​វិនិយោគ និង​ធានា​ឱ្យបាន​នូវ​លទ្ធភាព​ប្រកួតប្រជែង​របស់​កម្ពុជា នៅក្នុង​ទីផ្សារ​អន្តរជាតិ។

​កម្ពុជា​​ជាប្រទេស​ មាន​ថ្ងៃ​ឈប់​សម្រាក​ច្រើន​ជាង​គេ ​រហូត​ដល់ ​២៨​ថ្ងៃ នៅឆ្នាំ២០១៩ នេះ ខណៈប្រទេស​​ស្រី​លង្កា​ ឈប់​សម្រាក​ ២៥​ថ្ងៃ ឥណ្ឌា និង​កាហ្សាក់ស្ថាន​ មានចំនួន ២១​ថ្ងៃ៕


Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service