តើអ្នកកាន់ទិដ្ឋាការនៅក្នុងប្រទេសអូស្រ្តាលីទទួលបានជំនួយពីរដ្ឋាភិបាលដែរឬទេ ក្នុងដំណាក់កាលរីករាលដាលនៃវីរុសកូរ៉ូណានេះ?

Victorian MP Meng Heang Tak at SBS office before lockdown. Source: SBS Khmer
ដើម្បីទប់ទល់នឹងវិបត្តិកូរ៉ូណា រដ្ឋាភិបាលអូស្រ្តាលីបានប្រកាសផ្តល់ជូននូវកញ្ចប់ថវិកាជាច្រើន ទាំងផ្នែកសុខាភិបាល និងជំនួយដើម្បីជំរុញសេដ្ឋកិច្ច។ ចុងក្រោយគេនេះ គឺជាការប្រកាសផ្តល់សេវាកម្មមើលថែទាំកុមារដោយឥតគិតថ្លៃ Free Childcare ដល់បុគ្គលិកកម្មករដែលចាំបាច់ត្រូវទៅបំពេញមុខនាទីការងាររបស់ពួកគេ និងកញ្ចប់ជំនួយ Job Keeper Payment ចំនួន១៥០០ដុល្លារក្នុងពីរសប្តាហ៍ម្តង ដល់បុគ្គលិកកម្មករក្រុមហ៊ុនដែលរងផលប៉ះពាល់ដោយសារវិបត្តិនេះ មិនថាជាបុគ្គលិកពេញម៉ោង ក្រៅម៉ោង ឬបុគ្គលិកCasual នោះទេ ឲ្យតែពួកគេធ្វើការលើសពីមួយឆ្នាំឡើងទៅ។ ចុះចំពោះអ្នកកាន់ទិដ្ឋាការដែលធ្វើការលើសពីមួយឆ្នាំនៅក្នុងប្រទេសអូស្រ្តាលីវិញ តើមានទទួលបាននូវកញ្ចប់ជំនួយអ្វីខ្លះទេ? សូមជួបជាមួយនឹងលោក តាក ម៉េងហ៊ាង សមាជិកសភានៃរដ្ឋវិចថូរៀដូចតទៅ។
Share


