Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

ប្រធានស្តីទីគណបក្ស​ភ្លើង​ទៀន រាជធានីភ្នំពេញ ត្រូវ​បាន​ចាប់​ខ្លួន

លោក ខឹម ចាន់វណ្ណៈ ប្រធានស្តីទីគណបក្សភ្លើងទៀន.jpg

លោក ខឹម ចាន់វណ្ណៈ ប្រធានស្តីទីគណបក្សភ្លើងទៀន រាជធានីភ្នំពេញ

ប្រធានស្តីទីគណបក្ស ភ្លើងទៀន រាជធានីភ្នំពេញ លោក ខឹម ចាន់វណ្ណៈ ត្រូវបានប៉ូលិសចាប់ខ្លួន កាលពីរសៀលថ្ងៃទី១៥មករា ឆ្នាំ២០២៤ ពីផ្ទះរបស់លោក នៅភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ករណីចាប់ខ្លួននេះ ត្រូវបានប៉ូលិស និងតុលាការ បញ្ជាក់ថា ពាក់ព័ន្ធនឹងបទល្មើស ក្លែងបន្លំឯកសារ ស្នាមមេដៃ និងហត្ថលេខាក្លែងក្លាយ ដែលប្តឹងដោយសមាជិកគណបក្សភ្លើងទៀន ៣រូប។


Published

By Meng Phalla

Source: SBS


Share this with family and friends


ប្រធានស្តីទីគណបក្ស ភ្លើងទៀន រាជធានីភ្នំពេញ លោក ខឹម ចាន់វណ្ណៈ ត្រូវបានប៉ូលិសចាប់ខ្លួន កាលពីរសៀលថ្ងៃទី១៥មករា ឆ្នាំ២០២៤ ពីផ្ទះរបស់លោក នៅភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ករណីចាប់ខ្លួននេះ ត្រូវបានប៉ូលិស និងតុលាការ បញ្ជាក់ថា ពាក់ព័ន្ធនឹងបទល្មើស ក្លែងបន្លំឯកសារ ស្នាមមេដៃ និងហត្ថលេខាក្លែងក្លាយ ដែលប្តឹងដោយសមាជិកគណបក្សភ្លើងទៀន ៣រូប។


ករណីចាប់ខ្លួននេះ ត្រូវបានគណបក្សភ្លើងទៀន ចេញសេចក្តីថ្លែងការណ៍ ដោយលើកឡើងថា «ការចាប់ខ្លួនលោក ខឹម ចាន់វណ្ណៈ គឺជារូបភាពគំរាមកំហែង ដើម្បីបំបាក់ស្មារតីប្រជាពលរដ្ឋខ្មែរ មិនឱ្យចូលរួមសកម្មភាពនយោបាយជាមួយគណបក្សភ្លើងទៀន និងជាការធ្វើឱ្យបរិយាកាសនយោបាយ មុនការបោះឆ្នោតអសកល ក្នុងឆ្នាំ២០២៤ នេះ ( ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ថ្ងៃទី២៥ ខែកុម្ភៈ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ថ្ងៃទី២៦ ខែឧសភា ) រឹតែមានភាពអាប់អួរថែមទៀត»។

ក៏ប៉ុន្តែស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមករានេះ បានប្រកាសថា ការចាប់ខ្លួនប្រធានទីស្តីគណបក្សភ្លើងទៀន រាជធានីភ្នំពេញ លោក ខឹម ចាន់វណ្ណៈ គឺធ្វើឡើង តាមពាក្យបណ្តឹងពីជនរងគ្រោះ ៣នាក់ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ពីបទក្លែងបន្លំឯកសារ ស្នាមមេដៃ និងហត្ថលេខាក្លែងក្លាយរបស់ពួកគាត់ ដើម្បីចុះឈ្មោះចូលបញ្ជីរាយនាមបេក្ខជនបម្រុងក្រុមប្រឹក្សាសង្កាត់ផ្សារថ្មីទី៣ របស់គណបក្សភ្លើងទៀន ដោយគ្មានការអនុញ្ញាតពីសាមីខ្លួន។

តាមរយៈការផ្តល់ភស្តុតាងពីសាមីជនរងគ្រោះទាំង ៣រូប ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាកសថា «សមត្ថកិច្ច បានធ្វើកោសល្យវិច័យ ឃើញថា ពិតជាស្នាមមេដៃ និងហត្ថលេខាក្លែងបន្លំ»។

លោក ទូច សុឃៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានបញ្ជាក់យ៉ាងដូច្នេះថា៖ ( សំឡេង )

សេចក្តីរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា សមត្ថកិច្ច បានឃាត់ខ្លួន ជនឈ្មោះ ខឹម ចាន់វណ្ណៈ បញ្ជូនទៅតុលាការ តាមនីតិវិធី នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤។ ការឃាត់ខ្លួននេះ គឺសមត្ថកិច្ចអនុវត្តតាមវិធានការច្បាប់ ដោយពុំមានហេតុផលអ្វីផ្សេងពាក់ព័ន្ធ ដល់គម្រាមកំហែង ធ្វើទុក្ខបុកម្នេញលើសកម្មនយោបាយណាមួយឡើយ៕


Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now