ការយកចិត្តទុកដាក់ចំពោះអ្នកមើលថែទាំ៖ សេវាកម្មជំនួយ “Carer Support”នៅក្នុងប្រទេសអូស្រ្តាលី

Carer

Source: SBS

ប្រមាណជាម្នាក់ក្នុងចំណោមមនុស្សប្រាំបួននាក់នៅក្នុងប្រទេសអូស្ត្រាលី គឺជាអ្នកមើលថែទាំ-Carer ជាអ្នកដែលមើលថែទាំសាច់ញាតិ ឬមិត្តភ័ក្តិដែលមានវ័យចំណាស់ ឬទន់ខ្សោយ ឬសម្រាប់អ្នកដែលមានស្ថានភាពសុខភាព ឬពិការភាព។ ប៉ុន្តែជារឿយៗ អ្នកថែទាំជាច្រើនមិនទទួលស្គាល់ខ្លួនឯងថាជាCarerទេ ហើយក៏មិនដឹងថាមាន សេវាកម្មជំនួយឥតគិតថ្លៃជាច្រើន ដែលមានសម្រាប់ពួកគេនោះដែរ។


Carerខ្លះអាចមានសិទ្ធិទទួលបានប្រាក់ឧបត្ថម្ភប្រចាំសប្តាហ៍ និងជំនួយផ្សេងទៀតតាមរយៈ Services AustraliaCentrelink, My Aged Care និង NDIS ចំនួនប្រាក់ឧបត្ថម្ភ អាចថាប្រៀបធៀបបានទៅនឹងប្រាក់ចូលនិវត្តន៍ពេលចាស់ Age Pension ប៉ុន្តែនេះអាស្រ័យលើកាលៈទេសៈផ្ទាល់ខ្លួន ។ ព្រោះថា ជំនួយទាំងនេះត្រូវបានកំណត់ដោយផ្អែកលើប្រាក់ចំណូល និងទ្រព្យសម្បត្តិរបស់អ្នកទទួលការថែទាំ និងអ្នកថែទាំ។

ទោះយ៉ាងណាក៏ដោយ ក៏មានសេវាកម្មឥតគិតថ្លៃផ្សេងទៀតផងដែរ សម្រាប់អ្នកថែទាំ​ដែលមិនត្រូវបានគេធ្វើតេស្តប្រាក់ចំណូលនោះទេ។ អ្នកអាចចូលប្រើប្រាស់សេវាកម្មជាច្រើនតាមរយៈ Carer Gateway

🎧ស្តាប់​ផតខាស្តិ៍​ដទៃ​ទៀត​ជាភាសាខ្មែរ - Click here for more podcast in Khmer៕


Share

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now