ការរើសអើងវណ្ណៈកំពុងរីកដុះដាលនៅក្នុងប្រទេសអូស្ត្រាលី - រាប់ចាប់ពីការប្រមាថរហូតដល់ការបែងចែកពិធីខួបកំណើត

Caste discrimination Header.png

A recent landmark report found caste discrimination is pervasive in Australia, even extending to segregated birthday parties for some children in South Asian communities. Image credit: Pexels

ក្រុមអ្នកជំនាញនិយាយថា ការប្រកាន់វណ្ណៈ និងការប្រព្រឹត្ត «ភាពមិនអាចប៉ះពាល់បាន» កំពុងកើនឡើងនៅក្នុងប្រទេសអូស្ត្រាលី។ ប៉ុន្តែជនជាតិអាស៊ីខាងត្បូងមួយចំនួនកំពុងវាយបកវិញ។


លោក Asang Wankhede គឺជាមេធាវីប្រឆាំងការរើសអើង ហើយមកពីសហគមន៍ Dalit — ក្រុមមនុស្សដែលនៅក្នុងប្រទេសឥណ្ឌា ត្រូវបានគេចាត់ទុកថាជា «មនុស្សដែលមិនត្រូវទៅប៉ះពាល់»។

លោកបាននិយាយថា «វាជាទម្រង់នៃការចាត់ថ្នាក់សង្គម ដែលផ្អែកលើជំនឿនៃភាពបរិសុទ្ធ សុទ្ធស្អាតស្អំ និងភាពប្រឡាក់ប្រឡូក»។

ដោយសារដើមកំណើតរបស់អ្នក អ្នកត្រូវបានគេកំណត់ឋានៈជាក់លាក់មួយនៅក្នុងសង្គម ហើយឋានៈនោះមិនអាចលុបបំបាត់បានឡើយ។
លោក Wankhede បានដឹកនាំការស្រាវជ្រាវលើការរើសអើងវណ្ណៈនៅក្នុងប្រទេសអូស្ត្រាលី និងបាននិយាយជាមួយប្រជាជន Dalit នៅទូទាំងទីក្រុងធំៗរបស់ប្រទេសអូស្ត្រាលី។

លោកបានរកឃើញរឿងរ៉ាវទូទៅនៃការប្រកាន់វណ្ណៈនៅគ្រប់វ័យ និងគ្រប់ទីកន្លែង រួមទាំងសាលារៀន សាកលវិទ្យាល័យ និងកន្លែងធ្វើការ។

ការរើសអើងវណ្ណៈអាចដំណើរការដោយស្ងាត់ស្ងៀមនៅក្នុងប្រទេសអូស្ត្រាលីរហូតមកដល់ពេលនេះ។

ប៉ុន្តែគណៈកម្មការសិទ្ធិមនុស្សអូស្ត្រាលី និងស្ថាប័នផ្សេងទៀតកំពុងចាប់ផ្តើមទទួលស្គាល់វណ្ណៈ និងផ្តល់ផ្លូវឆ្ពោះទៅរកការការពារផ្នែកច្បាប់ប្រឆាំងនឹងទម្រង់នៃការរើសអើងនេះ។

របាយការណ៍ស្វែងយល់ពីភាពស្អប់ខ្ពើម -“Understanding Hate” វគ្គនេះ ក្រលែកមើលពីរបៀបដែលការរើសអើងវណ្ណៈកើតឡើងនៅក្នុងប្រទេសអូស្ត្រាលី និងរបៀបដែលមនុស្សមួយចំនួននៅក្នុងសហគមន៍អាស៊ីខាងត្បូងកំពុងតវ៉ា។ ​


Share

Recommended for you

Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service