ចិនបានធ្វើការប្តឹងតវ៉ាជាផ្លូវការមួយលើការបញ្ចេញមតិរបស់រដ្ឋមន្រ្តីការបរទេសអូស្រ្តាលីបន្ទាប់ពីតុលាការអន្តរជាតិបានសម្រេចលើបញ្ហាសមុទ្រចិនខាងត្បូងរួចមក។តុលាការអចិន្ត្រៃយ៍នៅទីក្រុងឡាអេបានសម្រេចក្នុងសប្តាហ៍នេះថា ការអះអាងទាមទារទឹកដីរបស់ចិននៅក្នុងតំបន់ជម្លោះនោះគឺមិនត្រូវត្រូវតាមច្បាប់ឡើយ។
លោកស្រី Julie Bishop បានព្រមានចិនថា កេរ្តិ៍ឈ្មោះរបស់ចិនអាចនឹងខាតបង់ប្រសិនបើចិនព្រងើយកន្តើយពីសេចក្តីសម្រេចរបស់តុលាការ។ នេះជាការព្រមានមួយដែលរដ្ឋមន្រ្តីការបរទេសចិននិយាយថាគឺជារឿងតក់ស្លុតមួយ។
Share




