Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

ប្រទេសចិន​ដាក់​ពាក្យ​បណ្តឹង​ជា​ផ្លូវការ​លើ​ការ​អធិប្បាយ​របស់​សមាជិក​ព្រឹទ្ធសភា​អូស្រ្តាលី

Australian International Development Minister Concetta Fierravanti-Wells speaks during Senate Question Time in the Senate chamber at Parliament House in Canberra, Tuesday, November 28, 2017. (AAP Image/Lukas Coch) NO ARCHIVING

Australian International Development Minister Concetta Fierravanti-Wells Senate Question Time November 28, 2017. Source: AAP

ប្រទេសចិនបានដាក់ការប្តឹងតវ៉ាជាផ្លូវការតាមបែបការទូត លើកំណត់សម្គាល់ដែលធ្វើឡើងដោយរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍អន្តរជាតិអូស្ត្រាលី លោកស្រី Concetta Fierravanti-Wells ស្តីពីគម្រោងជំនួយរបស់ប្រទេសចិននៅតំបន់ប៉ាស៊ីហ្វិក។


Published

By Peggy Giakoumelos

Source: SBS



Share this with family and friends


ប្រទេសចិនបានដាក់ការប្តឹងតវ៉ាជាផ្លូវការតាមបែបការទូត លើកំណត់សម្គាល់ដែលធ្វើឡើងដោយរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍អន្តរជាតិអូស្ត្រាលី លោកស្រី Concetta Fierravanti-Wells ស្តីពីគម្រោងជំនួយរបស់ប្រទេសចិននៅតំបន់ប៉ាស៊ីហ្វិក។


រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ការពារ​កម្មវិធី​ជំនួយ​របស់​ខ្លួន​ ដោយ​និយាយ​ថា​ កម្មវិធីនេះ​​គោរព​ដល់​ឆន្ទៈ​របស់​រដ្ឋាភិបាល​កោះ​ប៉ាស៊ីហ្វិក​និង​តម្រូវការ​អភិវឌ្ឍន៍​របស់​ប្រជាជន​ពួកគេ។

ក្នុង​ពេល​ជា​មួយ​គ្នានេះ រដ្ឋមន្រ្តី​ការ​បរទេសអូស្រ្តាលី​លោកស្រី Julie Bishop បាន​បដិសេធ​មិនគាំទ្រ​ដល់​ការ​រិះគន់​របស់​រដ្ឋមន្រ្តី​ក្រសូង​អភិវឌ្ឍ​អន្តរជាតិ​លោកស្រី Concetta Fierravanti-Wells ​ទៅ​លើ​កម្មវិធី​ជំនួយ​នៅ​តំបន់​ប៉ាស៊ីហ្វិក​របស់​ប្រទេសចិន​នេះ​នោះទេ។

លោកស្រី​Bishop បាន​​ចេញ​នូវ​របាយការណ៍​ជា​លាយលក្ខណ៍​អក្សរ​មួយ​និយាយថា៖ «រដ្ឋាភិបាល​អូស្រ្តាលី​ស្វាគមន៍​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​ ដែល​គាំទ្រ​កំណើន​សេដ្ឋកិច្ចដែល​អាចទ្រទ្រង់​បាន​ និង​ដែល​មិន​ដាក់​បន្ទុក​បំណុល​ស្មុគស្មាញ​លើ​រដ្ឋាភិបាល​ប្រទេស​នានា​ក្នុង​តំបន់​នេះ»៕


Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now