ចិនទំនងជាមានសារៈសំខាន់ដល់សេដ្ឋកិច្ចអូស្រ្តាលីនាពេលអនាគតជាង មិនមែនសហរដ្ឋអាម៉េរិកនោះទេ។នេះបើយោងទៅតាមអ្នកវិភាគសេដ្ឋកិច្ចមួយចំនួន ដែលខ្លះនោះនិយាយទៀតថា ក្នុងស្រុកជាជាងក្រៅស្រុក ដែលជាកត្តាគម្រាមកំហែងដល់ការរីកចម្រើននាពេលអនាគត។
ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំជាងគេបំផុតរបស់អូស្រ្តាលី ដោយពាណិជ្ជកម្មទាំងពីរផ្លូវរវាងប្រទេសទាំងពីរនេះមានចំនួនលើសពី១សែន៥ម៉ឺនលានដុល្លារក្នុងមួយឆ្នាំ។
ជប៉ុនគឺជាដៃគូធំបំផុតទីពីរ ជាមួយនឹងពាណិជ្ជកម្មចំនួន៧ម៉ឺនលានដុល្លារ បន្ទាប់មកទៀតគឺអាម៉េរិក៦ម៉ឺនលានដុល្លារ៕
Share






