SKIP TO MAIN CONTENT

ចិន ផ្តល់​រថយន្ត​គ្លីនិក​ចល័ត​២០​គ្រឿង ដល់​ក្រសួង​សុខាភិបាល​កម្ពុជា

Mobile Clinic Buses
Source: Meng Phalla

រថយន្តគ្លីនិកចល័តចំនួន ២០ គ្រឿង ក្នុងចំណោម ៤០ គ្រឿង ដែលជាជំនួយឥតសំណងរបស់ប្រទេសចិន ត្រូវបានភាគីចិន តាមរយៈឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជា តាមរយៈលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា។


Published

By Meng Phalla

Source: SBS



Skip to podcast episode content

រថយន្តគ្លីនិកចល័តចំនួន ២០ គ្រឿង ក្នុងចំណោម ៤០ គ្រឿង ដែលជាជំនួយឥតសំណងរបស់ប្រទេសចិន ត្រូវបានភាគីចិន តាមរយៈឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជា តាមរយៈលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា។


រថយន្តគ្លីនិកចល័តទាំងនេះ ជាមន្ទីរពេទ្យចល័ត ដោយបំពាក់ដោយសម្ភារៈបរិក្ខាពេទ្យគ្រប់គ្រាន់ ដើម្បីព្យាបាលអ្នកជំងឺ នៅតំបន់ជនបទដាច់ស្រយាល ក្នុងប្រទេសកម្ពុជា។ រថយន្តគ្លីនិកចល័តនេះ មួយគ្រឿង មានតម្លៃប្រហែល ៤០ម៉ឺនដុល្លារ។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បានបញ្ជាក់​ពីសារសំខាន់​នៃរថយន្ត​គ្លីនិកចល័ត ដែលជាអំណោយរបស់​ចិន យ៉ាងដូច្នេះ៖

( សំឡេង​លោក ម៉ម ប៊ុនហេង )

សូម​បញ្ជាក់​ថា រថយន្តក្រុងគ្លីនិក​ចល័ត ដែលជាជំនួយរបស់ចិននេះ បំពាក់ដោយបរិក្ខាវេជ្ជសាស្ត្រទំនើបៗ អាចទទួលពិនិត្យ និងព្យាបាលជំងឺទូទៅ សម្ភព ផ្នែកថតឆ្លុះ និងផ្នែកវេជ្ជសាស្ត្រផ្សេងទៀតសរុប ៧ ផ្នែក។

មន្ទីរពេទ្យចល័ត លើរថយន្តក្រុងនេះ ត្រូវបានរដ្ឋាភិបាលចិន ផលិតចែកជូនដល់ប្រទេស ដែលត្រូវការជំនួយ ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមនៃគោលនយោបាយផ្លូវមួយក្រវ៉ាត់មួយ។ នៅខែតុលាខាងមុខ រថយន្តក្រុង គ្លីនិកចល័ត ២០គ្រឿងទៀត នឹងត្រូវចិន បញ្ជូន​មកដល់ប្រទេស​កម្ពុជា ដើម្បីបង្គ្រប់ចំនួន ៤០ គ្រឿង ដែលចិនបានយល់​ព្រម​ផ្តល់​ឲ្យកម្ពុជា៕​


Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now