Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

រដ្ឋាភិបាលកម្ពុជាឆ្លើយតបក្រុមប្រឆាំងចំពោះការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន

Cambodian government spokeman Pen Bona.jpg

លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា

កាលពីពេលថ្មីៗនេះ លោកសមរង្ស៊ី មេដឹកនាំក្រុមប្រឆាំង នៅក្រៅប្រទេស បានរិះគន់លើរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយមានការលើកឡើងថា ជាគម្រោងរបស់រដ្ឋ បែរជារៃអង្គាសថវិកាពីប្រជាជន។ ហើយខ្លះទៀត លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា សព្វថ្ងៃ អស់លុយហើយ ទើបបង្កើតមូលនិធិរៃអង្គាសថវិកាពីប្រជាជនដូច្នេះ ជាដើម។ល។ និង។ល។


Published

By Meng Phalla

Source: SBS


Share this with family and friends


កាលពីពេលថ្មីៗនេះ លោកសមរង្ស៊ី មេដឹកនាំក្រុមប្រឆាំង នៅក្រៅប្រទេស បានរិះគន់លើរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយមានការលើកឡើងថា ជាគម្រោងរបស់រដ្ឋ បែរជារៃអង្គាសថវិកាពីប្រជាជន។ ហើយខ្លះទៀត លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា សព្វថ្ងៃ អស់លុយហើយ ទើបបង្កើតមូលនិធិរៃអង្គាសថវិកាពីប្រជាជនដូច្នេះ ជាដើម។ល។ និង។ល។


ចំពោះការលើកឡើងរបស់ក្រុមប្រឆាំង នៅក្រៅប្រទេសដូច្នេះ ត្រូវបានលោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ស្របពេលដែលប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស បានចូលរួមបរិច្ចាគក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដូចទឹកបាក់ទំនប់ ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស បែរជាចោទប្រកាន់រាជរដ្ឋាភិបាលថា «អស់ថវិកា ទើបរៃអង្គាសពីប្រជាពលរដ្ឋ»។

លោក ប៉ែន បូណា បន្ថែមថា ការចោទប្រកាន់បែបនេះ គេធ្លាប់លឺជាច្រើនទសវត្សរ៍មកហើយ ដែលគ្រាន់តែជាពាក្យបោកប្រាស់ដដែលៗតែប៉ុណ្ណោះ។ លោក បញ្ជាក់ថា ការបង្កើតមូលនិធិនេះ ធ្វើឡើងតាមសំណូមពររបស់ប្រជាពលរដ្ឋ និងបានបង្ហាញពីការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីរបស់ប្រជាពលរដ្ឋ ចំពោះរាជរដ្ឋាភិបាល។

( សំឡេង )

ជាមួយគ្នានេះ ក្នុងសារតាមបណ្តាញសង្គម តេឡេក្រាម កាលពីយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំប្រទេសកម្ពុជា បានបង្ហាញការភ្ញាក់ផ្អើល និងបង្ហាញនូវការសប្បាយរីករាយយ៉ាងខ្លាំង ដោយលោក បានទទួលដំណឹងថា មូលនិធិអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើផ្លូវថ្នល់ ត្រូវបានចូលរួមដោយប្រជាជន នៅតាមមូលដ្ឋាន។

លោកអតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុកថា នេះជាចលនាជាតិដ៏មហិមា ក្នុងការស្រឡាញ់ជាតិស្រឡាញ់ទឹកដីរបស់ប្រជាជនយើង ដែលជាខឿនការពារជាតិដ៏រឹងមាំរបស់ប្រជាជន ដែលខ្លាំងជាងអ្វីៗ ទាំងអស់។

លោក ហ៊ុន សែន ក៏បានលើកបង្ហាញពីប្រជាជន នៅតាមភូមិជាច្រើន ក្នុងឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ បានចូលជាថវិកា ខ្លះ ៣០០រៀល ៥០០រៀល ១០០០រៀល ២០០០រៀល ៥០០០រៀល ១០០០០រៀល ២០០០០រៀល។ល។

លោក គូសបញ្ជាក់ថា នៅទីនេះ ថវិកាសំខាន់ហើយ តែអ្វីដែលសំខាន់ជាងនេះទៀត គឺទឹកចិត្តស្នេហាជាតិរបស់ប្រជាជនយើង ដែលម្ចាស់ប្រទេស។

លោក ហ៊ុន សែន បានបន្ថែមថា លោកក៏បានទទួលដំណឹងថា ចលនាបែបនេះ កំពុងកើតមាននៅច្រើនកន្លែងទូទាំងប្រទេស។

លោក ហ៊ុន សែន ក៏សង្ឃឹមថា លោកនាយករដ្ឋមន្រី្ត ហ៊ុន ម៉ាណែត ដែលជាកូនរបស់លោក នឹងជូនលិខិតថ្លែងអំណរគុណជូនគ្រប់បងប្អូន ដែលបានបរិច្ចាគ រាប់តាំងពី ១០០រៀលឡើងទៅ ដើម្បីបងប្អូន ដែលបានចូលរួមទាំងអស់ រក្សាទុក សម្រាប់តកូនតចៅ អំពីស្មារតីស្នេហាជាតិរបស់ឪពុកម្តាយជីដូនជីតា។

គួររម្លឹកថា គិតត្រឹមម៉ោង ៨យប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ យុទ្ធនាការចូលរួមមូលនិធិកសាងហេដ្ឋារចនាសម័្ពន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ទទួលបានថវិកាពីសប្បុរសជន ចំនួនជិត ១១លានដុល្លារ ដោយមានសប្បុរសជនប្រមាណជាង ១៨ម៉ឺននាក់។ ចំនួនថវិកា និងចំនួនសប្បុរសជន នៅតែបន្តចូលរួមថវិកាជាបន្តបន្ទាប់ផងដែរ៕


Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now