គណបក្សសង្គ្រោះជាតិប្រកាសចូលធ្វើការនៅរដ្ឋសភាឡើងវិញ

CNRP committee meeting

CNRP committee meeting Source: SBS Khmer - Meng Phalla

សេចក្តីសម្រេចស្តីពីការប្រកាសចូលធ្វើការនៅរដ្ឋសភាឡើងវិញ បានធ្វើឡើង នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការនាយកគណបក្សសង្គ្រោះជាតិ រយៈពេលពេញ ១ថ្ងៃ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦។


ការសម្រេច​នោះ ត្រូវបាន​លោក​យឹម​ សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាស​ក្នុង​សន្និសីទ​កាសែត​ថា ការចូល​បំពេញ​ការងារ​របស់​អ្នក​តំណាង​រាស្ត្រ និង​ប្រធាន​គណៈកម្មការ​រដ្ឋសភា មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​រដ្ឋ​សភា គឺ​ដើម្បី​សួរ​ដេញ​ដោល​លើ​រដ្ឋមន្ត្រី​១​ចំនួន ពាក់​ព័ន្ធ​នឹង​ច្បាប់​ថវិកា​ជាតិ ឆ្នាំ​២០១៧ បញ្ហា​ឃាតកម្ម​លើ​លោក​កែម​ឡី ការនាំ​ខ្សាច់​​ទៅ​លក់​នៅ​ប្រទេស​សឹង្ហ​បុរី និង​បញ្ហា​តម្លៃ​កសិផល​របស់​ប្រជា​កសិករ​ខ្មែរ​ចុះ​ថោក​នា​ពេល​សព្វថ្ងៃ​។

សូម​រម្លឹកថា កាលពី​សប្តាហ៍​មុន គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បានចេញ​សេចក្តី​សម្រេច ដាក់​ពិន័យ​តំណាងរាស្ត្រ​ណា ដែល​អវត្តមាន​​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត មិន​ធ្វើ​ការ​នៅ​រដ្ឋសភា។ សេចក្តី​សម្រេច​នោះ​រួម​មាន៖ ការ​ស្តី​បន្ទោស ព្រមាន​កាត់​ប្រាក់​ខែ​និង​បណ្តេញ​ចេញ​ពី​អង្គ​ប្រជុំ​រដ្ឋ​សភា​ជាដើម។

​ជាមួយនឹង​ការ​សម្រេច​វិល​ទៅ​បន្ត​ការងារ​នៅ​រដ្ឋ​សភា​ឡើង​វិញ​ ក្នុង​កិច្ច​ប្រជុំ​​កាល​ពី​ថ្ងៃទី​១ ខែវិច្ឆិកា គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​សម្រេច​លើ​ការ​កំណត់​គោល​នយោបាយ ៧​ចំណុច សម្រាប់​ជា​ត្រី​វិស័យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ អនុវត្ត​នៅពេល​កាន់អំណាច​។

​គោល​នយោបាយ​ទាំង ៧​ចំណុច​នោះ ត្រូវ​បាន​លោក​យឹម​សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ក្នុង​សន្និសីទ​កាសែត​ថា​៖

ទី​១-​ជំរុញ​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ

ទី​២-​ការគោរព​សិទ្ធិមនុស្ស គោលការណ៍​ប្រជាធិបតេយ្យ

ទី​៣-​ការកសាង​នីតិរដ្ឋ

ទី​៤-​អភិវឌ្ឍន៍​សេដ្ឋកិច្ច

ទី​៥-​បូរណភាព​ទឹកដី បញ្ហា​អន្តោប្រវេសន៍

ទី​៦-​វិស័យ​ការពារជាតិ និង​

ទី​៧-​នយោបាយ​ការបរទេស​៕


Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service