ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំច សំរិទ្ធិស័ក ពស ២៥៦២ បានប្រារព្ធធ្វើឡើងរយៈពេល៤ថ្ងៃ៣យប់នៅឯវត្តខ្មែរម៉ែលប៊ិន ដែលស្ថិតនៅតំបន់ Springvale South ភាគអគ្នេយ៍ក្រុងម៉ែលប៊ិន រដ្ឋវិចថូរៀ នៃប្រទេសអូស្រ្តាលី។
មានប្រជាពលរដ្ឋខ្មែរយើងរាប់រយនាក់បានចូលរួមយ៉ាងច្រើនកុះករនារាត្រីថ្ងៃសុក្រ ដែលជារាត្រីដំបូងក្នុងការប្រារព្ធពិធីនេះ។
ហើយយើងក៏បានសង្កេតឃើញថា កម្មវិធីនេះបានប្រព្រឹត្តទៅយ៉ាងរលូន ដោយមានទាំងការប្រគុំតន្រ្តី ការលេងល្បែងប្រជាប្រិយខ្មែរ និងការលក់នូវនំចំណីនិងម្ហូបអាហារខ្មែរយើងជាច្រើនមុខផងដែរ។
នេះជាបទសម្ភាសន៍ជាមួយនឹង គណៈកម្មការ ក៏ដូចជាអ្នកស្ម័គ្រចិត្តចូលរួមរៀបចំកម្មវិធីបុណ្យចូលឆ្នាំខ្មែរនេះ។





