ភ្នាក់ងារប្រឆាំងនឹងបទល្មើសលាងលុយ ហៅកាត់ថា Austrac បានដាក់បន្ថែមទៀតនូវការចោទប្រកាន់ លើធនាគារខំាមុនវ៉ែលហៅកាត់ថា CBA ពីបទលាងលុយបំពានច្បាប់ និងបទបញ្ញតិហិរញ្ញវត្ថុប្រឆាំងភេរវកម្ម។
ធនាគារខំាមុនវ៉ែលបានសារភាពរួចទៅហើយលើការបំពានច្បាប់រាប់ពាន់ ហើយខ្លួនកំពុងបេ្តជ្ញាតទល់ប្រឆាំងទៅនឹងការចោទប្រកាន់ផ្សេងទៀតនៅតុលាការសហព័ន្ធ។
ភ្នាក់ងារប្រឆាំងនឹងការលាងលុយ Austrac ឥឡូវនេះបានធ្វើការចោទប្រកាន់លើកិច្ចបំពានចំនួន១០០បន្ថែមទៀត ដោយគិតចាប់ពីឆ្នាំ២០១១មក ក្នុងនោះរួមទាំងករណីដែលធនាគារមិនបានផ្តល់របាយការណ៍លើឿនទាន់ពេលលើករណីសង្ស័យចំនួន២ ដែលសង្ស័យថាជាប់ទាក់ទងនឹងទង្វើផ្គត់ផ្គង់ហិរញ្ញវត្ថុដល់ភេរវករ។





