រដ្ឋាភិបាលសហព័ន្ធបានបញ្ជាឲ្យមានការហៅត្រឡប់មកវិញទាំងបង្ខំដោយខានពុំបានទូទាំងប្រទេសនូវរថយន្តជាង២លានគ្រឿងដែលបំពាក់ពងខ្យល់របស់រោងចក្រ Takata។
វាគឺជាការហៅត្រឡប់មកវិញធំជាងគេបង្អស់នៅក្នុងប្រវត្តិសាស្រ្តប្រទេសអូស្រ្តាលី។ ក្រុមហ៊ុនផលិតរថយន្តចំនួន២៥ដែលរងនូវផលប៉ះពាល់នេះ។
យាន្តយន្តដែលមានចំណាស់លើសពី៦ឆ្នាំឡើងទៅ ប្រឈមនឹងគ្រោះថ្នាក់កាន់តែខ្ពស់។
លោក Peter Khoury នៃសមាគមន៍អ្នកបើកបររថយន្តនិងដងវិថីជាតិ និយាយថា ម្ចាស់ឡានគួរតែទាក់ទងក្រុមហ៊ុនផលិតរថយន្តដោយខ្លួនឯង។
សហរដ្ឋអាម៉េរិក និងប្រទេសនៅអាស៊ីមួយចំនួនបានចាត់វិធានការស្រដៀងគ្នានេះ ដោយមានរថយន្តជាង១០០លានគ្រឿងដែលត្រូវហៅត្រឡប់មកវិញនៅទូទាំងពិភពលោក៕





