ចាប់ពីឆ្នាំនេះទៅ ដំណើរការពិនិត្យមើលជំងឺមហារីកស្បូននឹងមានការផ្លាស់ប្តូរ។ក្រោមការណែនាំថ្មី ស្រ្តីដែលមានអាយុក្រោម២៥ឆ្នាំនឹងមិនត្រូវណែនាំឲ្យធ្វើតេស្តមាត់ស្បូនទៀតនោះទេ។
ខណៈដែលអ្នកជំនាញបានស្វាគមន៍ចំពោះការមកដល់នៃបច្ចេកវិទ្យាថ្មីៗនោះ អ្នកជំនាញមួយចំនួននិយាយថា ការផ្លាស់ប្តូរនេះអាចមានន័យថា ស្រ្តីវ័យក្មេងកាន់តែច្រើននឹងមិនបានធ្វើរកវិនិច្ឆ័យជំងឺមហារីកស្បូនរហូតដល់ជំងឺនេះមានសភាពធ្ងន់ធ្ងរ។
ហើយកម្មវិធីពិនិត្យរកជំងឺមហារីកស្បូនថ្មីនឹងចាប់ផ្តើមឡើងទូទាំងប្រទេសក្នុងខែឧសភាខាងមុខនេះ៕
Share




