កាលពីរាត្រីថ្ងៃសុក្រទី១៨វិច្ឆិកាឆ្នាំ២០១៦ កន្លងទៅនេះ មានប្រជាជនខ្មែរអូស្រ្តាលីប្រមាណជាជិត៣០០នាក់ បានចូលរួមនៅក្នុងពីធីជប់លៀង អបអរសាទរបេក្ខជនខ្មែរ២រូបជាប់ឆ្នោតប្រចាំសាលាក្រុង Greater of Dandenong 2016 គឺលោក ជា យូហ៊ន និង លោក តាក ម៉េងហ៊ាង។
ក្នុងឱកាសនោះដែរ លោក ជា យូហ៊ន ក៏បានប្រាប់វិទ្យុSBS ថា នេះគឺជាអាណត្តិចុងក្រោយរបស់លោកហើយក្នុងការឈរឈ្មោះជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នេះ ហើយលោកក៏អំពាវនាវសុំឲ្យមានកូនខ្មែរដទៃទៀតឡើងមកឈរឈ្មោះជាបេក្ខជនបន្តនៅក្នុងមណ្ឌលរបស់លោក ក៏ដូចជាមណ្ឌលថ្មីដែលលោកគិតថាមានសង្ឃឹមអាចឈ្នះសំឡេងឆ្នោតបានផងដែរ។
សូមស្តាប់បទសម្ភាសន៍រវាងកញ្ញា ឈាង ម៉ារីដា និងលោក ជា យូហ៊ន ដូចតទៅ៖




