SKIP TO MAIN CONTENT

ប្រធានគជប និងសហជីពកម្មករ អំពាវនាវដល់ប្រជាពលរដ្ឋ និងកម្មករនិយោជិត ទៅបោះឆ្នោតឃុំសង្កាត់

Federation of Free Trade Union of Workers of Cambodia
Source: Meng Phalla

លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១ ទាំងអស់ មេត្តាអញ្ជើញទៅបោះឆ្នោត នៅតាមការិយាល័យបោះឆ្នោត តាមកាលបរិច្ឆេទ និងពេលវេលាកំណត់ ឱ្យបានគ្រប់ៗគ្នា។ ជាមូយគ្នានោះ សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ដែលមានលោក ជា មុនី ជាអតីតប្រធានសហជីពនេះ បានចេញលិខិតអំពាវនាវ ដល់ថ្នាក់ដឹកនាំសហជីពសេរីកម្មករនៅមូលដ្ឋាន ក៏ដូចជា បងប្អូនកម្មករកម្មការិនី បម្រើការងារនៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានសិទ្ធិបោះឆ្នោតទាំងអស់ ( មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ) សូមមេត្តាប្រើប្រាស់សិទ្ធិសេរីភាព អញ្ជើញទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃបោះឆ្នោតឃុំសង្កាត់ ថ្ងៃទី៥មិថុនា ឆ្នាំ២០២២។


Published

Updated

By Meng Phalla

Source: SBS


Skip to podcast episode content

លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១ ទាំងអស់ មេត្តាអញ្ជើញទៅបោះឆ្នោត នៅតាមការិយាល័យបោះឆ្នោត តាមកាលបរិច្ឆេទ និងពេលវេលាកំណត់ ឱ្យបានគ្រប់ៗគ្នា។ ជាមូយគ្នានោះ សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ដែលមានលោក ជា មុនី ជាអតីតប្រធានសហជីពនេះ បានចេញលិខិតអំពាវនាវ ដល់ថ្នាក់ដឹកនាំសហជីពសេរីកម្មករនៅមូលដ្ឋាន ក៏ដូចជា បងប្អូនកម្មករកម្មការិនី បម្រើការងារនៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានសិទ្ធិបោះឆ្នោតទាំងអស់ ( មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ) សូមមេត្តាប្រើប្រាស់សិទ្ធិសេរីភាព អញ្ជើញទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃបោះឆ្នោតឃុំសង្កាត់ ថ្ងៃទី៥មិថុនា ឆ្នាំ២០២២។



Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now