តុលាការ​សាលា​ឧទ្ធរណ៍ សម្រេច​បន្ដ​ឃុំខ្លួន​លោក កឹម សុខា

Kem Sokha's arrest on 3rd September 2017

Kem Sokha's arrest on 3rd September 2017 Source: Facebook

ជាថ្មីម្តងទៀត បន្ទាប់ពីបើកសវនាការ ដែលមានតែក្រុមមេធាវីការពារក្តី លោក កឹមសុខា និងសភាស៊ើបសួររបស់តុលាការសាលាឧទ្ធរណ៍ កាលពីព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ រួចមក សភាស៊ើបសួរតុលាការសាលាឧទ្ធរណ៍ បានសម្រេចតម្កល់សាលក្រមរបស់តុលាការសាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការ ដោយបន្ដឃុំខ្លួនលោក កឹម សុខា អតីតប្រធានអតីតគណបក្សប្រឆាំង នៅក្នុងពន្ធនាគារដដែល។


 ចេញពីតុលាការសាលាឧទ្ធរណ៍ នៅទល់មុខព្រះបរមរាជវាំង កាលពីព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ លោកស្រី ម៉េង ​សុភារី​ មេធាវីម្នាក់ ក្នុងចំណោមមេធាវីជាច្រើននាក់ ដែលការពារក្តីលោកកឹមសុខា បានប្រាប់អ្នកកាសែត​ពីការសម្រេច​របស់តុលាការសាលាឧទ្ធរណ៍ ដែលបន្តឃុំខ្លួន​លោកកឹមសុខា នៅក្នុង​ពន្ធនាគារ យ៉ាងដូច្នេះថា៖

( សំឡេង​លោកស្រីមេធាវី ម៉េង សុភារី )

សូមរម្លឹកថា សវនាការ នៅតុលាការសាលាឧទ្ធរណ៍ ​កាលពីព្រឹកថ្ងៃទី០៥ ខែមិថុនា បាន​​ធ្វើឡើង​ជា​អសាធារណៈ ព្រោះ​ជា​សវនាការ ​មុន​អង្គសេចក្តី ដោយ​ពុំ​អនុញ្ញាតឱ្យ​អ្នក​មិន​ពាក់ព័ន្ធ ​ចូលរួម​ស្តាប់​សវនាការ​ឡើយ​។

​​​លោក កឹម សុខា អតីត​ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវ​បាន​​ចាប់ខ្លួនទាំងកណ្តាលអាធ្រាត្រ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយរាជរដ្ឋាភិបាល​កម្ពុជា និងតុលាការ ចោទ​ប្រកាន់លោក ​ពីបទសន្ធិ​ដ្ឋិ​ភាព ​ជាមួយ​បរទេស ឬអំពើក្បត់ជាតិ។ បទ​​សន្ធិ​ដ្ឋិ​​ភាព​​ជា​មួយ​​បរ​ទេស គឺ​ជា​​អំ​ពើ​​ត្រូវរ៉ូ​វ​គ្នា​​ដោយ​​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់​ងារ​​បរទេស ដើម្បី​បង្កើតឱ្យមានអំពើប្រទូស្តរ៉ាយ ឬឱ្យមាន​អំពើឈ្លានពានប្រឆាំងនឹងប្រទេស​​កម្ពុជា​​​។ បទល្មើស​នេះ ត្រូវ​ជាប់ពន្ធនាគារ​ពី ១៥​ឆ្នាំ ​ដល់ ​៣០​ឆ្នាំ​។​

ក្រោយ​ឃាត់ខ្លួន សមត្ថកិច្ច​បាន​បញ្ជូន​លោក កឹម សុខា ទៅ​ឃុំ​ឃាំង​បណ្តោះអាសន្ន​ នៅ​​ពន្ធ​នា​គារ​ត្រពាំង​​ផ្លុ​ង ក្នុង​ខេត្ត​ត្បូងឃ្មុំ នៅព្រំដែនវៀតណាម។ ក្រោយការចាប់ខ្លួនលោកកឹមសុខា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧​ តុលាការកំពូល បានសម្រេចរំលាយគណបក្សសង្គ្រោះជាតិ ហើយហាមជឃាត់​ថ្នាក់ដឹកនាំអតីតគណបក្សប្រឆាំងនេះ ចំនួន ១១៨ រូប មិនឲ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំ។

យ៉ាងណាក៏ដោយ ក្រុមថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ និងសហគមន៍អន្តរជាតិមួយចំនួន ចាត់ទុកថា ការចាប់ខ្លួន និងចោទប្រកាន់ ឃុំខ្លួន​លោកកឹមសុខា ព្រមទាំង​រំលាយគណបក្សសង្គ្រោះជាតិ គឺជារឿងនយោបាយប៉ុណ្ណោះ៕


Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service