ការចាក់វ៉ាក់សាំងបង្ការកូវីដ-19 និងប្រតិកម្មក្រោយពេលចាក់

Source: Supplied
ការចាក់ថ្នាំវ៉ាក់សាំងបង្ការកូវីដ-១៩ នៅក្នុងប្រទេសអូស្រ្តាលី បានឈានដល់ដំណាក់កាលទី១ខហើយ ដែលមានន័យថាប្រជាជនអូស្រ្តាលី ដែលមានអាយុលើសពី៧០ឆ្នាំ បុគ្គលិកថែទាំសុខភាព និងជនងាយរងគ្រោះដទៃទៀត មានសិទ្ធិអាចទៅចាក់ថ្នាំវ៉ាក់សាំងបង្ការនេះបាន។ តើអ្នកត្រូវត្រៀមអ្វីខ្លះដើម្បីទៅចាក់ថ្នាំវ៉ាក់សាំងនេះ? តើអ្នកដែលទើបតែចាក់វ៉ាក់សាំងផ្សេងហើយ អាចទៅចាក់វ៉ាក់សាំងកូវីដបាននៅពេលណា? តើអាចមានប្រតិកម្មអ្វីខ្លះក្រោយពេលចាក់រួច? សូមស្តាប់ការពន្យល់របស់លោកវេជ្ជបណ្ឌិត សំ សុផា វេជ្ជបណ្ឌិតពិនិត្យជំងឺទូទៅនៅតំបន់ Springvale នៃរដ្ឋវិចថូរៀដូចតទៅ។
Share