គណបក្សប្រជាជនកម្ពុជា ប្តឹងលោក សុន ឆ័យ ជុំវិញដំណើរការបោះឆ្នោតឃុំសង្កាត់
លោក សុន ឆ័យ ត្រូវគណបក្សប្រជាជនកម្ពុជាប្តឹង ជុំវិញដំណើរការបោះឆ្នោតឃុំសង្កាត់ ថ្ងៃ៥មិថុនា។
គណបក្សប្រជាជនកម្ពុជា តាមរយៈលោកមេធាវី គី តិច បានសម្រេចប្តឹងលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ពាក់ព័ន្ធនឹងការចោទប្រកាន់របស់លោក សុន ឆ័យ ជុំវិញដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥។ គណបក្សប្រជាជនកម្ពុជា ទាមទារឱ្យតុលាការផ្តន្ទាទោសលោក សុន ឆ័យ តាមច្បាប់ និងទាមទារសំណងជំងឺចិត្ត ៤ពាន់លានរៀល ស្មើប្រមាណ ១លានដុល្លារសហរដ្ឋអាមេរិក។
Published 15 June 2022 at 10:43am
By Meng Phalla
Source: SBS
Share