ទារកអាយុ៣ខែម្នាក់ស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរនៅឡើយ បន្ទាប់ពីរងរបួសដោយសារតែរថយន្តមួយគ្រឿងបើកសំដៅទៅបុកអ្នកដំណើរ នៅលើផ្លូវBourke Street ដែលពោរពេញទៅដោយហាងលក់ទំនិញនៅកណ្តាលទីក្រុងម៉ែលប៊ិន កាលពីរសៀលថ្ងៃសុក្រម្សិលមិញនេះ។
មន្ទីរពេទ្រ Royal Childrens Hospital ឲ្យដឹងថា ទារករូបនេះ និងកុមារ២នាក់ផ្សេងទៀតកំពុងតែស្ថិតនៅក្នុងមន្ទីរពេទ្យ ដោយម្នាក់មានអាយុ២ឆ្នាំស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរហើយម្នាក់ទៀតអាយុ៩ឆ្នាំស្ថិតនៅក្នុងស្ថានភាពនឹងន ។
ស្នងការប៉ូលិសលោក Graham Ashton និយាយថា ជនជាប់ចោទប្រព្រឹត្តបទល្មើសរូបនេះគឺជាអ្នកដែលប៉ូលិសធ្លាប់ស្គាល់ពីមុនមក ពោលគឺមិនមានពាក់ព័ន្ធនឹងអំពើរភេរវកម្មឡើយ។
សូមបញ្ជាក់ថា រហូតមកទល់នឹងពេលនេះមានមនុស្ស៤នាក់ហើយបានស្លាប់នៅក្នុងហេតុការណ៍នេះដែលក្នុងនោះរួមមានទាំងក្មេងអាយុ១០ឆ្នាំម្នាក់ផងដែរ៕






