Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

កូវីដបន្តឆ្លងរាលដាលឈានដល់ការបិទខ្ទប់តំបន់មួយចំនួន និងផ្សារជាបន្តបន្ទាប់នៅភ្នំពេញ

Delta outbreaks in Phnom Penh, Cambodia

កាលពីល្ងាចថ្ងៃទី៥ ខែសីហាម្សិលមិញ អាជ្ញាធរសមត្ថកិច្ច បានបិទខ្ទប់ផ្សារទឹកថ្លា ស្ថិតនៅជាប់នឹងមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ការបិទខ្ទប់នេះ ដោយសារតែពាក់ព័ន្ធនឹងជំងឺកូវីដ១៩ បំប្លែងថ្មី ប្រភេទ ដែលតា។ អាជីវករ និងប្រជាពលរដ្ឋរស់នៅជុំវិញផ្សារទឹកថ្លា ដែលសំបូរដោយកម្មកររោងចក្រកាត់ដេរ រស់នៅនេះ ត្រូវយកសំណាក រកមេរោគកូវីដ១៩ សរុបជាង ៥០០នាក់។ នេះបើតាមការបញ្ជាក់ជាបឋមរបស់អាជ្ញាធរសមត្ថកិច្ច។


Published

By Meng Phalla

Source: SBS



Share this with family and friends


កាលពីល្ងាចថ្ងៃទី៥ ខែសីហាម្សិលមិញ អាជ្ញាធរសមត្ថកិច្ច បានបិទខ្ទប់ផ្សារទឹកថ្លា ស្ថិតនៅជាប់នឹងមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ការបិទខ្ទប់នេះ ដោយសារតែពាក់ព័ន្ធនឹងជំងឺកូវីដ១៩ បំប្លែងថ្មី ប្រភេទ ដែលតា។ អាជីវករ និងប្រជាពលរដ្ឋរស់នៅជុំវិញផ្សារទឹកថ្លា ដែលសំបូរដោយកម្មកររោងចក្រកាត់ដេរ រស់នៅនេះ ត្រូវយកសំណាក រកមេរោគកូវីដ១៩ សរុបជាង ៥០០នាក់។ នេះបើតាមការបញ្ជាក់ជាបឋមរបស់អាជ្ញាធរសមត្ថកិច្ច។


សូម​រម្លឹកថា កាលពី​ព្រឹក​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២១ រដ្ឋបាល​រាជធានី​ភ្នំពេញ បានសម្រេច​បិទ​ខ្ទប់​ផ្សារ​ទួល​សង្កែ ឬ​ផ្សារ​តូច ស្ថិតក្នុង​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ ជិតស្ពានជ្រោយចង្វារ​​ និងបិទខ្ទប់​​កំណាត់​ផ្លូវ ចំនួន​៣ គឺ​ផ្លូវ​លេខ ១១៣ ចន្លោះ​ផ្លូវ​លេខ ២៣២ និង​ផ្លូវ​លេខ ២៤២ ក្នុង​សង្កាត់​បឹង​ព្រលឹត ខណ្ឌ ៧​មករា ក្នុងរាជធានីភ្នំពេញ ក្រោយ​មានការ​ឆ្លង​រាលដាល​មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ​ដែល​តា​។ 

កន្លងមក ដើម្បី​ទប់ស្កាត់ និង​កាត់ផ្តាច់​ការឆ្លង​រាលដាល​នូវ​មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ​ដែល​តា នៅក្នុង​សហគមន៍ កាលពី​ថ្ងៃទី​២ ខែសីហា អាជ្ញាធរ​រាជធានី​ភ្នំពេញ ក៏បាន​សម្រេច​បិទ​ខ្ទប់​តំបន់​មួយចំនួន និង​ផ្សារ​ជាច្រើន​ទៀត ក្រោយ​មានការ​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​មេរោគ​បំប្លែង​ខ្លួន​ថ្មី ដែល​តា​។​

នោះគឺបិទខ្ទប់តំបន់មួយចំនួន នៅភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ និងផ្នែកខ្លះ​ ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក​ រាជធានីភ្នំ​ពេញ។​

​ក្រៅពីនោះ កាលពីថ្ងៃទី៣ ខែសីហា​ រដ្ឋបា​ល​រាជធានី​ភ្នំពេញ ក៏បាន​សម្រេច​បិទ​ផ្សារ សិន​ជូ​រី ផ្លា​ហ្សា និង​ផ្សារ​ដើម​គ ក្រោយ​រកឃើញ​អ្នកជំងឺ​កូ​វីដ បំប្លែង​ថ្មី ដែល​តា បាន​ចូលទៅ​ផ្សារ​រដ្ឋ​ទាំង ២​នេះ​។ ប៉ុន្តែ​ក្រោយ​ធ្វើតេស្ត​លើ​អាជីវករ ក្នុង​ផ្សារ​រដ្ឋ​ទាំង ២​នេះ គឺ​មិនមាន​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ឡើយ​។ 

​នៅ​ថ្ងៃទី​៥​សីហាម្សិលមិញ​ ផ្សា​របឹង​កេងកង ក្នុង​ខណ្ឌ​បឹង​កេងកង នៅរាជធានីភ្នំពេញ ក៏ត្រូវ​បាន​បិទ ហើយ​ធ្វើតេស្ត បាន​រកឃើញ​អាជីវករ ២​នាក់ នៅ​ផ្សា​របឹង​កេងកង បាន​ឆ្លង​កូ​វីដ​១៩។

ពាក់ព័ន្ធនឹងជំងឺកូវីដ១៩ នៅកម្ពុជា ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ​នេះ កម្ពុជា មានអ្នកឆ្លងកូវីដ១៩ ចំនួន ៥៩១នាក់ ជាសះស្បើយ ៦១៨នាក់ និងស្លាប់ ១៩នាក់​ កាលពីថ្ងៃទី៤ ខែសីហា​។ ជារួម ​គិត​ត្រឹមថ្ងៃទី៤ ខែសីហា​ នៅទូទាំងប្រទេសកម្ពុជា មានអ្នកឆ្លងកូវីដ១៩ សរុបចំនួន​ជាង​ ៨ម៉ឺននាក់ (៨០ ២២៥នាក់)​។ ក្នុងនោះ មានករណីជាសះស្បើយសរុបជាង ៧ម៉ឺន ៣ពាន់នាក់ ( ៧៣ ៤២១នាក់)​ និងករណីស្លាប់​សរុប នៅកម្ពុជា ដោយសារជំងឺកូវីដ១៩ បានកើនឡើងដល់​ចំនួន ១៥​០៧​នាក់​ហើយ៕

 


Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now