យ៉ាងហោចណាស់ មានគណបក្សនយោបាយចំនួន ៦ ហើយ ក្នុងចំណោមគណបក្សទាំង ២០ ដែលបានចុះឈ្មោះ ចូលរួមប្រកួតប្រជែងការបោះឆ្នោត បានចេញសេចក្តីថ្លែងការណ៍ ដាច់ដោយឡែកពីគ្នា ប្រកាសគាំទ្រការបោះឆ្នោត នៅកម្ពុជា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ថាបានធ្វើឡើង ដោយរលូន គ្មានការរំខាន ដោយសេរី ត្រឹមត្រូវ និងដោយតម្លាភាព។ រីឯគណបក្ស ២ ដែលអះអាងថា មានភាពមិនប្រក្រតីមួយចំនួន និងចង់ឲ្យគ.ជ.ប ផ្ទៀងផ្ទាត់ពិនិត្យលទ្ធផលបោះឆ្នោតបឋមឡើងវិញ ក៏មិនបានដាក់ពាក្យប្តឹង ឬក៏តវ៉ាអ្វី ទៅកាន់គ.ជ.ប ទេ។
Share





