Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

ការយល់​ឃើញខុសគ្នា​ចំពោះពិធីបោះបាយបិណ្ឌ ក្នុង​អំឡុង​ពេល​បុណ្យ​កាន់បិណ្ឌ និងភ្ជុំបិណ្ឌ

PchumBen in Cambodia.jpg

ប្រជាជនខ្មែររាប់បាត្រនៅពិធីកាន់បិណ្ឌ

ជារៀងរាល់ឆ្នាំ ក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ តាមវត្តអារាម តែងតែរៀបចំពិធីបោះបាយបិណ្ឌ នៅវេលាទៀបភ្លឺ។ ការបោះបាយបិណ្ឌ ក្នុងអំឡុងពេលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ក៏តែងតែមានការយល់ឃើញខុសគ្នា។ អ្នកខ្លះ យល់ថា បោះបាយបិណ្ឌ ជារឿងឥតប្រយោជន៍។


Published

Updated

By Meng Phalla

Source: SBS


Share this with family and friends


ជារៀងរាល់ឆ្នាំ ក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ តាមវត្តអារាម តែងតែរៀបចំពិធីបោះបាយបិណ្ឌ នៅវេលាទៀបភ្លឺ។ ការបោះបាយបិណ្ឌ ក្នុងអំឡុងពេលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ក៏តែងតែមានការយល់ឃើញខុសគ្នា។ អ្នកខ្លះ យល់ថា បោះបាយបិណ្ឌ ជារឿងឥតប្រយោជន៍។


ប៉ុន្តែសម្ដេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ព្រះចៅអធិការវត្តឧណ្ណាលោម នៅក្នុងរាជធានីភ្នំពេញ បានបង្ហាញការគាំទ្រ និងជំរុញឱ្យតាមវត្ត ធ្វើពិធីបោះបាយបិណ្ឌ ដែលជាទំនៀមទម្លាប់ប្រពៃណីរបស់យើងបន្តទៀត។ តាមសម្តេចសង្ឃ ពិធីបោះបាយបិណ្ឌ មានប្រយោជន៍ ផ្តល់ឱកាសបង្រៀនដល់យុវជន អំពីបុណ្យបាប សាមគ្គីជាតិ និងបំពេញបុណ្យកុសល ដល់មាតាបិតា ដែលបានចែកឋានទៅ។

( សំឡេង )

ចំណែកប្រជាពុទ្ធបរិស័ទរស់នៅក្នុងរាជធានីភ្នំពេញ ដែលបានចូលរួមបោះបាយបិណ្ឌ ក៏បានថ្លែងពីសារៈប្រយោជន៍នៃពិធីបោះបាយបិណ្ឌយ៉ាងដូច្នេះថា៖

( សំឡេង )

សូមរម្លឹកថា បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយ ដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ របស់ប្រជាពលរដ្ឋខ្មែរ ដែលជាអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំ នៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរ ទៅជួបជុំគ្នា ជាពិសេសជួបជុំឪពុកម្ដាយ នៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់ យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ នេះគឺជាទម្លាប់មួយ ដែលប្រជាពុទ្ធបរិស័ទ និយមធ្វើតៗគ្នា ជាយូរមកហើយ។

ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៤នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤៕


Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now