Source: Facebookកាលពីព្រឹកថ្ងៃទី១៤ ខែតុលា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបើកកិច្ចប្រជុំ តាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សា និងអនុម័តរបៀបវារៈមួយចំនួន។ ក្នុងនោះ ក៏មានសេចក្តីព្រាងច្បាប់រដ្ឋធម្មនុញ្ញ ស្តីពី វិសោធនកម្មមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញ ដើម្បីកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់មេដឹកនាំជាតិកំពូលៗ ផងដែរ។ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មរដ្ឋធម្មនុញ្ញ ជូនដល់គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ដើម្បីពិនិត្យ សិក្សា ហើយធ្វើរបាយការណ៍ ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា វិញ។
កាលពីព្រឹកថ្ងៃទី១៤ ខែតុលា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបើកកិច្ចប្រជុំ តាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សា និងអនុម័តរបៀបវារៈមួយចំនួន។ ក្នុងនោះ ក៏មានសេចក្តីព្រាងច្បាប់រដ្ឋធម្មនុញ្ញ ស្តីពី វិសោធនកម្មមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញ ដើម្បីកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់មេដឹកនាំជាតិកំពូលៗ ផងដែរ។ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មរដ្ឋធម្មនុញ្ញ ជូនដល់គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ដើម្បីពិនិត្យ សិក្សា ហើយធ្វើរបាយការណ៍ ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា វិញ។