ការសិក្សាថ្មីមួយដែលផ្សារភ្ជាប់ទំនាក់ទំនងរវាងកង្វះខាងវីតាមីនD ជាមួយនឹងជំងឺ កង្វះបញ្ញាស្មារតីនិងទំនាក់ទំនងក្នុងសង្គមដែលហៅថា អូទីស៊ឹម (Autism) បាននាំឲ្យមានការអំពាវនាវឲ្យប្រើប្រាស់ថ្នាំវីតាមីនជំនួយកាន់តែច្រើនឡើងក្នុងអំឡុងពេលមានផ្ទៃពោះ។
ការសិក្សាដែលដឹកនាំដោយអ្នកស្រាវជ្រាវអូស្រ្តាលីមួយនេះ បានរកឃើញថា ស្រ្តីមានផ្ទៃពោះដែលមានកម្រិតជាតិវីតាមីនDទាប ទំនងជាមានកូនដែលមានអាការជំងឺអូទីស៊ឹមនៅអាយុ៦ឆ្នាំ។
Share




