ពលរដ្ឋអូស្ត្រាលីគ្រប់រូបដែលមានអាយុ១៨ឆ្នាំឡើងមានកាតព្វកិច្ចចូលរួមបោះឆ្នោតនៅក្នុងការបោះឆ្នោតសហព័ន្ធខាងមុខនេះដែលនឹងរៀបចំធ្វើឡើងនៅថ្ងៃសៅរ៍ ទី ១៨ ខែ ឧសភា ឆ្នាំ ២០១៩ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង៦ល្ងាច ប៉ុន្តែពួកគេមិនចាំបាច់ត្រូវតែបោះឆ្នោតក្នុងថ្ងៃបោះឆ្នោតនោះទេ។
ខណៈដែលយុទ្ធនាការស្វែងរកសំឡេងឆ្នោតកំពុងតែបន្តធ្វើ ពលរដ្ឋអូស្ត្រាលីកាន់តែច្រើនបានជ្រើសរើសទៅបោះឆ្នោតមុនថ្ងៃបោះឆ្នោតកំណត់ឈានមកដល់។ ប៉ុន្តែអ្នកបោះឆ្នោតត្រូវមានហេតុផលសមស្របដើម្បីអាចទៅបោះឆ្នោតមុនការកំណត់បាន។ នេះបើតាមការបញ្ជាក់របស់គណៈកម្មាធិការរៀបចំការបោះឆ្នោតអូស្ត្រាលី។
Share





