គិតរាប់ពីផ្លែស្វាយទុំរហូតដល់ផ្លៃឳឡឹក ផ្លែឈើនៅរដូវក្តៅគឺជារបស់ម្យ៉ាងដែលជួយធ្វើឲ្យលោកអ្នកស្រស់ស្រាយនៅពេលដែលអាកាសធាតុក្តៅខ្លាំង។ទទួលទានផ្លែឈើ ម្ហូបអាហារតាមរដូវកាល គឺមានតម្លៃថោកជាងធម្មតា ហើយគុណភាពក៏ល្អជាងផងដែរ។ដូច្នេះសូមក្រឡែកមើលទាំងអស់គ្នាថាតើបន្លែផ្លែឈើអ្វីខ្លះដែលមាននៅក្នុងរដូវក្តៅនេះ។
កាលពីមុនយើងត្រូវរង់ចាំឲ្យដល់ខែក្តៅទើបអាចទទួលទានវាបាន ប៉ុន្តែឥឡូវនេះយើងអាចទិញផ្លែឳឡឹកបាននៅគ្រប់រដូវកាល។
ដូចគ្នាដែរសម្រាប់ផ្លែឈើដទៃទៀតដូចជា Strawberries, blueberries and ផ្លែប៉េងប៉ោះជាដើម។ ឧស្សាហកម្មម្ហូបអាហាររបស់យើងបានផលិតវាឡើងនៅគ្រប់រដូវកាល ហើយយើងអាចរកទិញបាននៅតាមទីផ្សារគ្រប់ពេលដែលយើងត្រូវការ។
បន្លែផ្លែឈើខុសរដូវជាទូទៅមានតម្លៃថ្លៃជាង ប៉ុន្តែផ្លែឈើខ្លះដូចជាផ្លែប៉េងប៉ោះ ទំនងជាមានតម្លៃថេរនិងស្ថិតនៅក្នុងចន្លោះតម្លៃតាមការគិតទុក។
ប៉ុន្តែតើបន្លែនិងផ្លែឈើខុសរដូវទាំងនេះមានរសជាតិ គុណភាព និងសារជាតិបំប៉នដូចបន្លែផ្លែឈើក្នុងរដូវដែរឬទេ?




