ក្រុមជួយសង្រ្គោះ និងស្រោចស្រង់កំពុងតែបន្តធ្វើការងារនៅក្នុងទីក្រុងតំបន់ឆ្នេរ Pedernales នៃប្រទេសអេក្វាទ័រដែលទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសាររញ្ជួយដីដ៏ធំមួយ ខណៈដែលចំនួនមនុស្សស្លាប់បានកើនឡើងរហូតដល់ទៅជាង៤០០នាក់ហើយ។
រញ្ជួយដីក្នុងរង្វាស់៧,៨រិចទ័របានកើតឡើងនៅឆ្នេរប៉ាស៊ីហ្វិកប្រទេសអេក្វាទ័រកាលពីថ្ងៃសៅរ៍ បណ្តាលឲ្យអាគារនិងផ្លូវថ្នល់រលំ ហើយបន្សល់ទុកនូវមនុស្សជាច្រើនជាប់គាំងនៅក្នុងកំទេចថ្ម។
Share




