Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

អគ្គិសនីកម្ពុជា EDC បញ្ជាក់ថា កុងទ័រភ្លើងមិនស៊ីភ្លើងដូចប្រជាពលរដ្ឋមួយចំនួនលើកឡើងនោះទេ

EDC Director Keo Ratanak

លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា EDC Source: Meng Phalla

ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «ចម្ងល់ពាក់ព័ន្ធនឹងកុងទ័រភ្លើង» នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា EDC បានលើកឡើងថា កុងទ័រភ្លើងអគ្គិសនីនៅកម្ពុជា មិនស៊ីភ្លើង ឬស៊ីគីឡូ ដូចប្រជាពលរដ្ឋមួយចំនួន លើកឡើងនោះទេ។ លោកក៏បានលើកបង្ហាញពីកុងទ័រថ្មី ប្រភេទឌីជីថល ដែលបានទិញមកពីជប៉ុន សម្រាប់ប្រើប្រាស់នៅកម្ពុជា ជំនួសកុងទ័រចាស់ផងដែរ។


Published

Updated

By Meng Phalla

Source: SBS



Share this with family and friends


ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «ចម្ងល់ពាក់ព័ន្ធនឹងកុងទ័រភ្លើង» នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា EDC បានលើកឡើងថា កុងទ័រភ្លើងអគ្គិសនីនៅកម្ពុជា មិនស៊ីភ្លើង ឬស៊ីគីឡូ ដូចប្រជាពលរដ្ឋមួយចំនួន លើកឡើងនោះទេ។ លោកក៏បានលើកបង្ហាញពីកុងទ័រថ្មី ប្រភេទឌីជីថល ដែលបានទិញមកពីជប៉ុន សម្រាប់ប្រើប្រាស់នៅកម្ពុជា ជំនួសកុងទ័រចាស់ផងដែរ។


លោក កែវ រតនៈ បញ្ជាក់​បន្ថែមថា ការឡើង​គីឡូ​ភ្លើងអគ្គិសនី​នៅកម្ពុជា ដែលមានការលើកឡើងកន្លងមក​​នោះ មកពី​ការបន្ថែម​ឧបករណ៍​សម្ភារៈប្រើប្រាស់​​​អេឡិចត្រូនិក តាម​ផ្ទះ​នីមួយៗ ហើយក៏​អាចមកពី​ប​ញ្ហា​អាកាសធាតុ​ផងដែរ​។ ដូច្នេះ​អគ្គិសនី​កម្ពុជា មិនបាន​រៀបចំ​កុង​ទ័​រ​ស៊ី​គីឡូ​របស់​អតិថិជន ឬក៏​ដូច​ពាក្យ​របស់​អតិថិជន​ខ្លះ លើកឡើងថា អគ្គិសនី​កម្ពុជា បឺត​ជញ្ជក់​ឈាម​របស់​ប្រជាពលរដ្ឋ​នោះទេ​ ព្រោះ​ការធ្វើ​បែបនេះ មន្ត្រី​អគ្គិសនី​កម្ពុជា នឹងមាន​ទោស​។​

( សំឡេង​លោក កែវ រតនៈ )

​ក្នុង​សន្និសីទកាសែត លោក កែវ រតនៈ ក៏បាន​លើកឡើង​ច្រើន​ពី​ករណី​ជាក់ស្តែង​ជាច្រើន​នៃ​ការតវ៉ា​របស់​ប្រជាពលរដ្ឋ​កន្លងមក រឿង​កុង​ទ័រ​ ដើរ​លឿន អស់​គីឡូ​ច្រើន អំឡុង​ពី​ខែមករា ដល់​ខែកក្កដា ជាដើម​។ តែលោក កែវ រតនៈ បញ្ជាក់យ៉ាងច្បាស់ថា កុងទ័រភ្លើងអគ្គិសនី​ទាំងចាស់ ទាំងថ្មី​របស់ EDC គឺធានា​មិនស៊ីភ្លើង​ ដូច​ការ​លើកឡើងរបស់ប្រជាពលរដ្ឋមួយចំនួន​ទេ៕


Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now