ការរំលោភបំពានផ្លូវចិត្តត្រូវបានគេទទួលស្គាល់ថា គឺជាចំណែកខូចខាតមួយនៃអំពើហិង្សាក្នុងគ្រួសារ។ ការិយាល័យស្ថិតិអូស្រ្តាលីនិយាយថា ពលរដ្ឋអូស្រ្តាលី៣លាន៣សែននាក់ធ្លាប់ទទួលរងការរំលោភបំពានផ្លូវចិត្តពីដៃគូរបស់ពួកគេតាំងពីពួកគេមានអាយុទើបតែ១៥ឆ្នាំម្ល៉េះ។
នៅក្នុងសហគមន៍ប្រវេសន៍ នៅមានរនាំងបន្ថែមទៀតដែលជះឥទ្ធិពលលើបទពិសោធន៍ត្រូវត្រូវគេរំលោភបំពានផ្លូវចិត្តនេះ។
អ្នកជំនាញបញ្ជាក់ថា ត្រូវតែយល់ដឹងពីវប្បធម៌របស់ពួកគេដើម្បីផ្តល់នូវការជួយគាំទ្រដល់ជនរងគ្រោះនៃការរំលោភបំពានផ្លូវចិត្ត។
ដូច្នេះតើអ្វីទៅជាការរំលោភបំពានផ្លូវចិត្ត ហើយតើវាជះឥទ្ធិពលអាក្រក់អ្វីខ្លះ? សូមស្តាប់ការពន្យល់បកស្រាយដោយការចុចស្តាប់នូវសំឡេង។
Share
