អូស្រ្តាលីបន្តហាមប្រាមអ្នកដំណើរពីចិនមិនឲ្យចូលមកអូស្រ្តាលីថែមមួយសប្តាហ៍ទៀត

An empty street in Chinatown, Adelaide Source: AAP
ការហាមឃាត់ការធ្វើដំណើររបស់ប្រជាជនមកពីប្រទេសចិន មិនឲ្យចូលមកក្នុងប្រទេសអូស្រ្តាលី ត្រូវបានពន្យារពេលជាបន្តទៀត ខណៈដែលចំនួនមនុស្សស្លាប់ដោយសារជំងឺឆ្លងផ្លូវដង្ហើម coronavirus ឬ COVID 19 នៅក្នុងខេត្តហ៊ូប៉ីកើនឡើងយ៉ាងខ្លាំង។ យោងទៅតាមរដ្ឋាភិបាលសហព័ន្ធ ខ្លួនកំពុងតែចាត់វិធានការផ្អែកលើដំបូន្មានពីមន្រ្តីកំពូលផ្នែកវេជ្ជសាស្ត្រ។ ប៉ុន្តែ សហជីពនិយាយថា ការពន្យាពេលនេះគឺជាមហន្តរាយនិងអយុត្តិធម៌ចំពោះកម្មករអន្តោប្រវេសន៍បណ្តោះអាសន្ន។
Share



