គណបក្សប្រឆាំងចោទរដ្ឋាភិបាលបក្សលេប័រថាប្រើប្រាស់គោលនយោបាយព្រំដែនទន់ខ្សោយ

រដ្ឋាភិបាលសហព័ន្ធបានការពារការសម្រេចចិត្តរបស់ខ្លួន ក្នុងការផ្លាស់ប្តូរចំពោះទិដ្ឋាការការពារបណ្តោះអាសន្ន ខណៈដែលក្រសួងការពារជាតិបង្ហាញថា ខ្លួនបានបង្កើនវត្តមានឃ្លាំមើល នៅក្នុងតំបន់ចុងកំពូលខាងលើរបស់ប្រទេសអូស្ត្រាលី។ បក្សប្រឆាំងលើកឡើងថា ចំណាត់ការរបស់ក្រសួងការពារជាតិ បង្ហាញពីការព្រួយបារម្ភថា ការផ្លាស់ប្តូរនេះ អាចជំរុញឱ្យមានការចាប់ផ្តើមឡើងវិញនៃការរត់ពន្ធមនុស្សមកប្រទេសអូស្រ្តាលីតាមទូក។
Share