បេក្ខនារីខ្ទើយដំបូងគេបំផុតដែលត្រូវបានបើកទទួលឲ្យចូលរួមនៅក្នុងការប្រកួតបវរកញ្ញាអាម៉េរិកចុងសប្តាហ៍នេះ ដែលនេះជាការប្រកួតប្រជែងលើកទីមួយហើយនៅក្នុងប្រវត្តិសាស្រ្ត៩៥ឆ្នាំកន្លងមកនេះ។
កញ្ញា Erin OFlaherty (អេរីន អូ ហ្វ្លាហឺទី)តំណាងឲ្យបស្ចិមរដ្ឋ Missouri។
បេក្ខនារីវ័យ២៣ឆ្នាំរូបនេះនិយាយថា វាគឺជាជំហានដ៏សំខាន់មួយ។
(សំឡេងរបស់កញ្ញា Erin OFlaherty៖ វានៅតែជារឿងដ៏សំខាន់ ព្រោះថា យើងនៅតែកំពុងតស៊ូប្រឆាំងដើម្បីឲ្យគេមើលឃើញ។ យើងនៅតែមិនទាន់បង្ហាញនៅក្នុងឧស្សាហកម្មជាច្រើន និង ទិដ្ឋភាពជាច្រើននៅក្នុងជីវិត។ដូច្នេះវាពិតជាសំខាន់ណាស់សម្រាប់ខ្ញុំ ដែលអាចមានអត្ថិភាពក្នុងការបញ្ចេញសមត្ថភាពនេះ ក្នុងនាមជាខ្លួនឯងទាំងស្រុង ហើយដោយបើកចំហរ និងជាមោទនភាពសម្រាប់សហគមន៍ភេទទីបីនេះ)៕




