SKIP TO MAIN CONTENT

ទិន្នផលនេសាទនៅកម្ពុជាឆ្នាំនេះកើនឡើងជាងឆ្នាំមុន

Fishing
Fishing Source: Ministry of Agriculture Forestry and Fisheries (Cambodia).jpg

កាលពីរសៀលថ្ងៃទី៦ ខែមករា លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចុះពិនិត្យស្ថានភាពប្រមូលផលត្រី សម្រាប់ធ្វើប្រហុក ផ្អក នៅដាយត្រីលេខ១៣ និង១៥ តាមដងទន្លេសាប ក្នុងភូមិសាស្ត្រឃុំកំពង់ហ្លួង និងឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល។


Published

Updated

By Meng Phalla

Source: SBS



Skip to podcast episode content

កាលពីរសៀលថ្ងៃទី៦ ខែមករា លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចុះពិនិត្យស្ថានភាពប្រមូលផលត្រី សម្រាប់ធ្វើប្រហុក ផ្អក នៅដាយត្រីលេខ១៣ និង១៥ តាមដងទន្លេសាប ក្នុងភូមិសាស្ត្រឃុំកំពង់ហ្លួង និងឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល។


ការវាយ​តម្លៃ​ជា​បឋម​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹង​ថា លំហូរ​ត្រី​ដែល​ចេញ​បឹង​ទន្លេ​សាប​នាឆ្នាំ​នេះ​បាន​ល្អ និង​មាន​ទម្រង់​ធំ​ជាង​ឆ្នាំ​ទៅ គឺ​ដោយសារ​ប្រមុខ​រាជ​រដ្ឋាភិបាល បាន​សម្រេច​ចិត្ត​ធ្វើការ​បង្រាប​បទល្មើស​នេសាទ​ទ្រង់​ទ្រាយ​ធំ ជា​របៀប​ភ្លៀង​រលឹម ។

ជាលទ្ធផល ក្រសួង​មាន​ក្តី​សង្ឃឹម​ថា អាច​ទទួល​បាន​ផល​ប្រមាណ​ជា​ជាង ១៤០​ពាន់​តោន​ក្នុង​ឆ្នាំ​នេះ នៅក្នុង​ដែន​នេសាទ​ទឹក​សាប កើន​ឡើង​លើស​ពី​ឆ្នាំ​មុន​ចំនួន ៥​ពាន់​តោន ហើយនឹង​អាច​ទទួល​បាន​ផល​នេសាទ​សរុប​ចំនួន ៥០០ ពាន់​តោន ដោយ​គិត​រាប់​បញ្ចូល​ការ​នេសាទ​តាម​ស្រែ និង​វារី​វប្បកម្ម​ទឹក​សាប​។

 

 


Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now