ជំនន់ទឹកភ្លៀង លិចកំណាត់ផ្លូវជាតិលេខ៣ ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ

Flash flooding in Cambodia.jpg

ជំនន់ទឹកភ្លៀង ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ជំនន់ទឹកភ្លៀង ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បានបង្កការលិចលង់តំបន់មួយចំនួន នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ រួមទាំងកំណាត់ផ្លូវជាតិលេខ៣ នៅជិតរាជធានីភ្នំពេញ ចាប់តាំងពីថ្ងៃអាទិត្យ ទី១៥តុលា។


អាជ្ញាធរ បានពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងសិក្សាបច្ចេកទេស ក្នុងការរំដោះទឹក ដែលបានបង្កការជន់លិច នៅលើកំណាត់ផ្លូវជាតិលេខ៣ ចំណុចគីឡូម៉ែត្រលេខ៤៧-៤៨ និងលិចលំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

( សំឡេង )

ជំនន់ទឹកភ្លៀង ដែលលិចភូមិ និងកំណាត់ផ្លូវជាតិលេខ៣ ស្ថិតក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានអ្នកនាំពាក្យគណៈកម្មការធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ជំនន់ទឹកភ្លៀង នៅក្នុងស្រុកគងពិសី បង្កឱ្យប៉ះពាល់ពលរដ្ឋជាង ៥០០គ្រួសារ។

សូមរម្លឹកថា កំណាត់ផ្លូវជាតិលេខ៣ ចន្លោះគ.ម៤៧-៤៨ និងគ.ម ៥១-៥២ ស្ថិតនៅឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានទឹកភ្លៀង ជន់លិច កាលពីថ្ងៃទី១៥តុលា។ ភ្លាមៗ អាជ្ញាធរខេត្តកំពង់ស្ពឺ បានសម្រេចបិទចរាចរណ៍បណ្តោះអាសន្ន មិនឱ្យឡានធំៗ បើកបរឆ្លងកាត់លើកំណាត់ផ្លូវទឹកលិចនេះទេ។

អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ស្ថានភាពជំនន់ទឹកភ្លៀង គិតមកដល់ថ្ងៃទី១៧តុលា គឺបានកើតមាន នៅខេត្តចំនួន ១២ ក្នុងចំណោម ២៥រាជធានីខេត្ត នៅប្រទេសកម្ពុជា។ ក្នុងនោះ ៨ខេត្ត គឺទឹកបានស្រក ទៅរកស្ថានភាពប្រក្រតីឡើងវិញ ខណៈខេត្ត ចំនួន ៤ កំពុងបន្តលិចលង់នៅឡើយ។ ក្នុងនោះ រួមមាន ខេត្តកំពង់ធំ ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ស្ពឺ ដែលទើបជន់លិច៕



Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service
ជំនន់ទឹកភ្លៀង លិចកំណាត់ផ្លូវជាតិលេខ៣ ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ | SBS Khmer