ជំនន់ទឹកភ្លៀង បានកើតឡើង ២ ថ្ងៃជាប់ៗគ្នា នៅរាជធានីភ្នំពេញ គឺនៅរសៀលថ្ងៃទី២៥ ខែមិថុនា និងនៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ នៅពេលមានភ្លៀងខ្លាំងជាប់ៗគ្នា ២ថ្ងៃមកនេះ។
ផ្លូវ និងតំបន់ជាច្រើននៅកណ្តាលរាជធានីភ្នំពេញ ពិសេសនៅផ្លូវធំៗ ដូចជា នៅម្តុំព្រះបរមរាជវាំង វត្តភ្នំ ផ្សារកណ្តាល មហាវិថីកម្ពុជាក្រោម ផ្លូវ២០០៤ និងមហាវិថីម៉ៅសេទុង នៅម្តុំម៉ុងឌីយ៉ា ផ្សារដើមគរ ជាដើម ត្រូវទឹកភ្លៀងជន់លិចជាច្រើនម៉ោង កាលពីរសៀលថ្ងៃទី២៥ ខែមិថុនា និងនៅពេលមានភ្លៀងមួយមេទៀត កាលពីរសៀលថ្ងៃទី២៦មិថុនា។
Share





