SKIP TO MAIN CONTENT

ទឹកស្ទឹងព្រែកត្នោត បានហក់ឡើងធ្វើឲ្យជន់លិចភូមិ និងផ្ទះប្រជាពលរដ្ឋជាង ៣០០ខ្នង ក្នុងខណ្ឌដង្កោ ជាយរាជធានីភ្នំពេញ

Flooding in Cambodia-Prek Tnoat.jpg
ជំនន់ទឹកភ្លៀង លិចផ្ទះប្រជាពលរដ្ឋដែលស្ថិតនៅជាប់មាត់ស្ទឹងព្រែកត្នោត ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។

ទឹកស្ទឹងព្រែកត្នោត បានហក់ឡើងយ៉ាងគំហុក ចាប់ពីថ្ងៃទី១៨តុលា ហើយរហូតដល់ថ្ងៃទី១៩ ខែតុលា ទឹកបានជន់លិចភូមិ និងផ្ទះប្រជាពលរដ្ឋជាង ៣០០ខ្នង ដែលស្ថិតនៅជាប់មាត់ស្ទឹង ក្នុងភូមិសាស្ត្រសង្កាត់ ចំនួន៦ ក្នុងខណ្ឌដង្កោ ជាយរាជធានីភ្នំពេញ។


Published

By Meng Phalla

Source: SBS


Skip to podcast episode content

ទឹកស្ទឹងព្រែកត្នោត បានហក់ឡើងយ៉ាងគំហុក ចាប់ពីថ្ងៃទី១៨តុលា ហើយរហូតដល់ថ្ងៃទី១៩ ខែតុលា ទឹកបានជន់លិចភូមិ និងផ្ទះប្រជាពលរដ្ឋជាង ៣០០ខ្នង ដែលស្ថិតនៅជាប់មាត់ស្ទឹង ក្នុងភូមិសាស្ត្រសង្កាត់ ចំនួន៦ ក្នុងខណ្ឌដង្កោ ជាយរាជធានីភ្នំពេញ។


( សំឡេង )

ទន្ទឹមនឹងនេះ កម្លាំងអាជ្ញាធរសង្កាត់ខណ្ឌ នគរបាល និងយោធា បានអន្តរាគមន៍ ដោយជម្លៀសប្រជាពលរដ្ឋរងគ្រោះ ទៅកាន់ទីទួលសុវត្ថិភាព។

សង្កាត់ចំនួន ៦ ដែលត្រូវទឹកស្ទឹងព្រែកត្នោត ជន់លិច នាពេលនេះ រួមមាន៖ សង្កាត់គងនយ សង្កាត់ស្ពានថ្មី សង្កាត់សាក់សំពៅ សង្កាត់ដង្កោ សង្កាត់ព្រៃស និងសង្កាត់ទៀន។

សូមរម្លឹកថា ជំនន់ស្ទឹងព្រែកត្នោត ដែលមានប្រភពមកពីតំបន់ភ្នំ នៅក្នុងខេត្តកំពង់ស្ពឺ កើតឡើង ក្រោយពីមានភ្លៀងធ្លាក់ច្រើន ហើយក៏បានជន់លិច នៅក្នុងខេត្តកំពង់ស្ពឺ តាមកំណាត់ផ្លូវជាតិលេខ៣ កាលពីប៉ុន្មានថ្ងៃមុននេះ។

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រកាសកាលពីពេលថ្មីៗនេះថា ជំនន់ទឹកភ្លៀង ដែលបានកើតឡើង នៅកម្ពុជា ចាប់ពីខែកញ្ញា មកដល់ពេលនេះ កើតឡើង នៅ ១២ខេត្ត ប៉ះពាល់ប្រជាជនជាង ៣ម៉ឺនគ្រួសារ ស្លាប់ ៣នាក់ ផ្ទះប៉ះពាល់ជាង ២៥០០០ខ្នង និងស្រូវខូចខាត ប្រមាណជាង ៣ពាន់ហិកតា៕


Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now