លោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យគ.ជ.ប បានឲ្យដឹងនៅថ្ងៃទី១៩ ខែកក្កដាថា មានការិយាល័យបោះឆ្នោតជាច្រើន នៅក្នុងខេត្តកោះកុង ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ចាម និងនៅខេត្តកំពង់ស្ពឺ ត្រូវទឹកភ្លៀង ជន់លិច។
ក្នុងនោះ បើសិនជាដល់ថ្ងៃបោះឆ្នោត ថ្ងៃទី២៩ ខែកក្កដា ទឹកនៅបន្តលិចទីតាំងការិយាល័យបោះឆ្នោតទាំងនោះ គឺត្រូវផ្លាស់ប្តូរការិយាល័យបោះឆ្នោតនោះ ទៅកាន់ទីទួលសុវត្ថិភាព។ តែបើទឹកលិចទីទួលសុវត្ថិភាពទាំងអស់ ក្នុងឃុំសង្កាត់ណាមួយ នោះការបោះឆ្នោតក្នុងឃុំសង្កាត់ទាំងនោះ ត្រូវលើកពេល រហូតដល់ទឹកស្រកវិញ។
Share





