Mekong River flooding Source: Meng Phallaគិតចាប់ពីចុងខែកក្កដា មកត្រឹមថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ទឹកជំនន់ទន្លេមេគង្គ និងទន្លេបាសាក់ បានបន្តស្រកចុះជាបន្តបន្ទាប់។ ក៏ប៉ុន្តែការប៉ះពាល់បានកើនឡើងដល់ ៩ ខេត្តរាជធានី រួមមាន៖ ខេត្តស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កណ្តាល ព្រៃវែង តាកែវ កំពង់ឆ្នាំង និងនៅរាជធានីភ្នំពេញ ដែលធ្វើឲ្យប្រជាពលរដ្ឋរងគ្រោះ សរុបកើនដល់ជាង ១០ ម៉ឺនគ្រួសារ មានអ្នកស្លាប់ កើនដល់ ៣៧ នាក់ ព្រមទាំងលិចស្រូវសន្ទូងពង្រោះ សរុបជាង ៤ម៉ឺនហិកតា។ ក្នុងនោះ ក៏មានផ្លូវលំលិចទឹកជាង ១២០០ គីឡូម៉ែត្រ ផងដែរ។ នេះបើតាមលោក កែវ វី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
គិតចាប់ពីចុងខែកក្កដា មកត្រឹមថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ទឹកជំនន់ទន្លេមេគង្គ និងទន្លេបាសាក់ បានបន្តស្រកចុះជាបន្តបន្ទាប់។ ក៏ប៉ុន្តែការប៉ះពាល់បានកើនឡើងដល់ ៩ ខេត្តរាជធានី រួមមាន៖ ខេត្តស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កណ្តាល ព្រៃវែង តាកែវ កំពង់ឆ្នាំង និងនៅរាជធានីភ្នំពេញ ដែលធ្វើឲ្យប្រជាពលរដ្ឋរងគ្រោះ សរុបកើនដល់ជាង ១០ ម៉ឺនគ្រួសារ មានអ្នកស្លាប់ កើនដល់ ៣៧ នាក់ ព្រមទាំងលិចស្រូវសន្ទូងពង្រោះ សរុបជាង ៤ម៉ឺនហិកតា។ ក្នុងនោះ ក៏មានផ្លូវលំលិចទឹកជាង ១២០០ គីឡូម៉ែត្រ ផងដែរ។ នេះបើតាមលោក កែវ វី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។