Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

អតីតគណបក្សសង្រ្គោះជាតិ ប្រកាសមិនទទួលស្គាល់ និងទាមទារឲ្យមានការបោះឆ្នោតសាជាថ្មី

Mrs. Mu Suchou and Ms. Kem Monovithya at Wat Puthraignsey Melbourne on 04-08-18

Mrs. Mu Suchou and Ms. Kem Monovithya at Wat Puthraignsey Melbourne on 04-08-18 Source: SBS Khmer

នៅក្នុងវេទិកាសាធារណៈដែលមានអ្នកចូលរួមប្រមាណជាងមួយរយនាក់ ប្រារព្ធធ្វើឡើងនាវត្តពុទ្ធរង្ស៊ី កាលពីថ្ងៃសៅរ៍ទី៤ ខែសីហាឆ្នាំ ២០១៨ កន្លងទៅនេះ សមាជិកអចិន្ត្រៃយ៍ចំពោះកិច្ចពីររូបក្នុងចំណោម ៥រូប របស់អតីត គណបក្សសង្រ្គោះជាតិគឺលោកស្រី មួរ សុខហួរ និង កញ្ញា កឹម មនោវិទ្យាបាន ថ្លែងអំណរគុណដល់ សមាជិក សមាជិកា គណបក្សដែលបានចូល រួមក្នុងសកម្មភាពផ្សេងៗ ដើម្បីទាមទារឲ្យមានលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។


Published

By Sarim Khem

Source: SBS




Share this with family and friends


នៅក្នុងវេទិកាសាធារណៈដែលមានអ្នកចូលរួមប្រមាណជាងមួយរយនាក់ ប្រារព្ធធ្វើឡើងនាវត្តពុទ្ធរង្ស៊ី កាលពីថ្ងៃសៅរ៍ទី៤ ខែសីហាឆ្នាំ ២០១៨ កន្លងទៅនេះ សមាជិកអចិន្ត្រៃយ៍ចំពោះកិច្ចពីររូបក្នុងចំណោម ៥រូប របស់អតីត គណបក្សសង្រ្គោះជាតិគឺលោកស្រី មួរ សុខហួរ និង កញ្ញា កឹម មនោវិទ្យាបាន ថ្លែងអំណរគុណដល់ សមាជិក សមាជិកា គណបក្សដែលបានចូល រួមក្នុងសកម្មភាពផ្សេងៗ ដើម្បីទាមទារឲ្យមានលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។


ជាមួយគ្នានេះដែរ គណបក្សក៏បានប្រកាសជំហរ ក្នុងការមិនទទួលស្គាល់ការ បោះឆ្នោតជាតិកាលពីថ្ងៃទី ២៩ កក្កដា កន្លងទៅនេះផងដែរ។

លោកស្រីមួរ សុខហួរ ពន្យល់៖

(ប្រសាសន៍លោកស្រីមួរ សុខហួ)

កញ្ញា កឹម មនោវិទ្យា ក៏បានទាមទារឲ្យមានការដោះស្រាយ បញ្ហានយោបាយនៅកម្ពុជាដោយស្មើភាពគ្នា ដើម្បីជៀសវាងការដាក់ទណ្ឌកម្ម ពីប្រទេសលោកខាងលិច ជាពិសេសគឺ សហគមន៍អឺរ៉ុប ដែលអាចនឹងបង្ក មហន្តរាយដល់ប្រទេស។ លើស​ពីនេះ​ទៅ​ទៀត​កញ្ញា​ក៏​បាន​ឲ្យ​ដឹងផងដែរ​ពី​ជំហរ​របស់​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ចង់​ឲ្យ​មានការ​បោះឆ្នោត​សាជាថ្មី​ឡើងវិញ​ម្តងទៀត។

(ប្រសាសន៍ កញ្ញា កឹម មនោវិទ្យា)

សូមបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ច នៅប្រទេសអូស្ត្រាលីនេះ សមាជិក អចិន្រ្តៃយ៍ចំពោះកិច្ច របស់អតីតគណបក្ស សង្រ្គោះជាតិ ក៏មានគម្រោងជួបជាមួយ សមាជិកសភា និងមន្ត្រីរដ្ឋាភិបាលអូស្ត្រាលីមួយចំនួនផងដែរ ដែលជាផ្នែកមួយនៃ ការតស៊ូមតិ ដើម្បីទាមទារឲ្យមានការដោះលែង អ្នកទោសនយោបាយ និងការរៀប ចំបោះឆ្នោតប្រកបដោយលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។

គួររម្លឹកផងដែរថា ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ អ្នកការទូតបរទេស សមាជិកព្រឹទ្ធសភាការបរទេស មកពីប្រទេស ចំនួន ៥២ ដែលបានមកចូលរួមសង្កេតការណ៍បោះឆ្នោត នៅកម្ពុជា បានសន្និដ្ឋានថា ការបោះឆ្នោតនៅកម្ពុជា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ គឺបានប្រព្រឹត្តទៅប្រកបដោយសេរី យុត្តិធម៌ និងតម្លាភាព ដោយគ្មានការគំរាមកំហែងអ្វីទេ៕

 


Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now