លោក លឺ ឡាយស្រេង អតីតមន្ត្រីជាន់ខ្ពស់របស់គណបក្សហ្វ៊ុនស៊ិនប៉ិច បានទទួលរងនូវពាក្យបណ្តឹងចំនួន បី នៅថ្ងៃទី២៤ ខែតុលា។
ពាក្យបណ្តឹងទី១៖ ប្តឹងដោយលោកមេធាវី គី តិច តំណាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីបទបរិហារកេរ្តិ៍។
បណ្តឹងទី២៖ ប្តឹងដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្ស វឌ្ឍានា ពីបទប្រមាថ ព្រះចេស្តាព្រះមហាក្សត្រ។
បណ្តឹងទី៣៖ ប្តឹងដោយមេធាវីរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ប្តឹងពីបទប្រមាថព្រះចេស្តាព្រះមហាក្សត្រ និងបរិហារកេរ្តិ៍សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ។





