Protesters in front of the Phnom Penh court Source: Meng Phallaកាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ ចៅក្រមតុលាការសាលាដំបូងរាជធានីភ្នំពេញ បានបន្តបើកសវនាការលើសំណុំរឿងឧបឃាត ឬការរួមគំនិតក្បត់ជាតិ លើជនត្រូវចោទប្រមាណជាង ៥០ នាក់ ដែលជាសកម្មជនអតីតគណបក្សសង្គ្រោះជាតិ។ ក្នុងពេលសវនាការនោះ ក៏មានការតវ៉ានៅមុខតុលាការ សាលាដំបូងរាជធានីភ្នំពេញ ដែលស្ថិតនៅជាប់ពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងរាជធានីភ្នំពេញ ខណៈដែលមានការរឹតបន្តឹងសន្តិសុខ ក្រោមហេតុផលថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនូវវីរុសកូវីដ១៩។ ក្នុងនោះ មានក្រុមនារី «តវ៉ាថ្ងៃសុក្រ» ប្រមាណជាង ១០ នាក់ បានប្រមូលផ្តុំគ្នា លើកបដា និងស្រែកតវ៉ា ទាមទារឲ្យដោះលែងសកម្មជនអ្នកនយោបាយប្រមាណ ២៤នាក់ ដែលត្រូវបានចាប់ឃុំខ្លួនកន្លងមក ដោយសារតែការតវ៉ា។
កាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ ចៅក្រមតុលាការសាលាដំបូងរាជធានីភ្នំពេញ បានបន្តបើកសវនាការលើសំណុំរឿងឧបឃាត ឬការរួមគំនិតក្បត់ជាតិ លើជនត្រូវចោទប្រមាណជាង ៥០ នាក់ ដែលជាសកម្មជនអតីតគណបក្សសង្គ្រោះជាតិ។ ក្នុងពេលសវនាការនោះ ក៏មានការតវ៉ានៅមុខតុលាការ សាលាដំបូងរាជធានីភ្នំពេញ ដែលស្ថិតនៅជាប់ពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងរាជធានីភ្នំពេញ ខណៈដែលមានការរឹតបន្តឹងសន្តិសុខ ក្រោមហេតុផលថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនូវវីរុសកូវីដ១៩។ ក្នុងនោះ មានក្រុមនារី «តវ៉ាថ្ងៃសុក្រ» ប្រមាណជាង ១០ នាក់ បានប្រមូលផ្តុំគ្នា លើកបដា និងស្រែកតវ៉ា ទាមទារឲ្យដោះលែងសកម្មជនអ្នកនយោបាយប្រមាណ ២៤នាក់ ដែលត្រូវបានចាប់ឃុំខ្លួនកន្លងមក ដោយសារតែការតវ៉ា។