កុមារតូចៗដែលមានអាយុទើបតែ៤ឆ្នាំ នឹងទទួលបាននូវការហ្វឹកហាត់ស្តីពីសុវត្ថិភាពលើប្រព័ន្ធអ៊ីនធឺណិត (Cyber Safety) ពីប៉ូលិសសហព័ន្ធនិងគ្រូបង្វឹក ដោយសារតែខ្លាចថាពួកគេមួយចំនួនអាចនឹងបង្កើតរូបភាពផ្លូវភេទដោយបើកចំហរ។
រដ្ឋាភិបាលសហព័ន្ធនិយាយថា កម្មវិធីថ្មីនេះ គឺឆ្លើយតបដោយផ្ទាល់ចំពោះការផ្ទុះឡើងជាខ្លាំងនៃការប្រើប្រាស់ទូរសព្ទ smart phone។
ការសិក្សាស្រាវជ្រាវមួយដែលធ្វើឡើងដោយគណៈកម្មការ e-Safety Commission បង្ហាញថា ជិត៥០%នៃកុមារបានរាយការណ៍មកថា បានចែករំលែករូបថតដែលបង្ហាញមុខមាត់ពិតរបស់ពួកគេនៅលើអនឡាញ។
ខណៈដែលប្រហែលជា១ភាគ៤បាននិយាយថា ពួកគេបានប្រាប់នាមត្រកូលនិងអាយុពិតរបស់ពួកគេ។
ដែលគួរឲ្យបារម្ភទៅទៀតនោះ ៦%បានប្រាប់លេខទូរសព្ទនិងអាសយដ្ឋានរបស់ពួកគេនៅលើប្រព័ន្ធអនឡាញផងដែរ។
ហើយនៅមានរឿងដ៏គួរឲ្យខ្លាចមួយទៀតគឺ រូបភាពកុមារជាច្រើនត្រូវបានបង្ហោះដោយមិនមានពាក់ខោអាវ។





