Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

រថយន្តក្រុងជាង ៤០០គ្រឿង ចាប់ផ្តើមដឹកពលរដ្ឋ ដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនៅកម្ពុជា

Free buses services in Cambodia during Pchum Ben.jpg

រថយន្តក្រុងជាង ៤០០គ្រឿងចាប់ផ្តើមដឹកពលរដ្ឋ ដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនៅកម្ពុជា។

នៅថ្ងៃទី១២ ខែតុលា រថយន្តក្រុងចំនួនជាង ៤០០គ្រឿង បានចាប់ផ្តើមដំណើរការដឹកជញ្ជូនពលរដ្ឋ ដោយឥតគិតថ្លៃ ទាំងនៅក្នុងរាជធានីភ្នំពេញ និងទៅតាមបណ្តាខេត្តនានា ដើម្បីជួបជុំក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ។ សម្រាប់ការដឹកជញ្ជូននេះ ធ្វើឡើង រយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែតុលា។


Published

By Meng Phalla

Source: SBS


Share this with family and friends


នៅថ្ងៃទី១២ ខែតុលា រថយន្តក្រុងចំនួនជាង ៤០០គ្រឿង បានចាប់ផ្តើមដំណើរការដឹកជញ្ជូនពលរដ្ឋ ដោយឥតគិតថ្លៃ ទាំងនៅក្នុងរាជធានីភ្នំពេញ និងទៅតាមបណ្តាខេត្តនានា ដើម្បីជួបជុំក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ។ សម្រាប់ការដឹកជញ្ជូននេះ ធ្វើឡើង រយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែតុលា។


រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសពីការរៀបចំរថយន្តក្រុង ចំនួន ៤៥៥គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ពីភ្នំពេញ ទៅមកកាន់បណ្តាខេត្តនានា រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ដោយឥតគិតថ្លៃ។ រថយន្តក្រុងទាំងនោះ ត្រូវបានរៀបចំ និងបែងចែកតាមគោលដៅនានា ទូទាំងប្រទេស។

សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ គឺប្រើប្រាស់រថយន្តក្រុង ចំនួន ៦០គ្រឿង។ ដោយឡែក សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋ ដែលធ្វើដំណើរពីរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្ត ត្រលប់មករាជធានីភ្នំពេញវិញ ដោយប្រើប្រាស់រថយន្តក្រុង ចំនួន ៣៩៥គ្រឿង។

( សំឡេង )

រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដឹកជញ្ជូនអ្នកដំណើរទាំងអស់ មេត្តារក្សាតម្លៃដឹកជញ្ជូននៅដដែល ដោយពុំដំឡើងថ្លៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះទេ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ៕


Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now