ដំបូន្មានថ្មីនេះរួមបញ្ចូលទាំង ការដកចេញការរឹតត្បិត លើការទទួលទានទឹកដោះគោស្រស់មានជាតិខ្លាញ់ full-fat milk ឈីស និង ទឹកដោះគោជូរ yogurt សម្រាប់ជនជាតិអូស្រ្តាលីដែលមានសុខភាពល្អ ពោលគឺអ្នកដែលមិនមាន ជាតិខ្លាញ់ក្នុងឈាមខ្ពស់ (high cholesterol) ជំងឺទឹកនោមផ្អែម ឬក៏ជំងឺបេះដូងនោះទេ។
មូលនិធិបេះដូង Heart Foundation ឥឡូវនេះផ្តល់អនុសាសន៍ ឲ្យមានការកម្រិតការទទួលទានសាច់ស្រស់មិនកែច្នៃ ដូចជាសាច់គោ ចៀម ជ្រូក និងសាច់សត្វដទៃទៀត ក្រោម៣៥០ក្រាមក្នុងមួយសប្តាហ៍។ ហើយ សម្រាប់ប្រជាជនអូស្រ្តាលីដែលមានសុខភាពល្អ អាចទទួលទាន ស៊ុតបាន ដោយមិនមានការកម្រិតបរិមាណឡើយ។
ទោះជាយ៉ាងណា អនុសាសន៍នោះ មានការផ្លាស់ប្តូរសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី២ ឬជំងឺបេះដូង គឺមិនត្រូវទទួលទានស៊ុត លើសពី7គ្រាប់ក្នុងមួយសប្តាហ៍នោះទេ៕



