Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

កម្ពុជាបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលភ្ជាប់ការដឹកជញ្ជូនតាមផ្លូវទឹកពីភ្នំពេញ ទៅកាន់សមុទ្រ

Funan Techo canal grounding ceremony.jpg

ការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។

នៅព្រឹកថ្ងៃទី៥ ខែសីហានេះ កម្ពុជា បានបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលភ្ជាប់ការដឹកជញ្ជូនតាមផ្លូវទឹកពីភ្នំពេញ ទៅកាន់សមុទ្រ ប្រវែង ១៨០គ.ម ឆ្លងកាត់ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ គម្រោងព្រែកជីកថ្មីសន្លាងនេះ នឹងចំណាយថវិកាសាងសង់ប្រមាណ ១៧០០លានដុល្លារសហរដ្ឋអាមេរិក ហើយប្រើពេល ៥ឆ្នាំ ពោលគឺនឹងបញ្ចប់នៅឆ្នាំ២០២៨ ខាងមុខ។


Published

By Meng Phalla

Source: SBS


Share this with family and friends


នៅព្រឹកថ្ងៃទី៥ ខែសីហានេះ កម្ពុជា បានបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលភ្ជាប់ការដឹកជញ្ជូនតាមផ្លូវទឹកពីភ្នំពេញ ទៅកាន់សមុទ្រ ប្រវែង ១៨០គ.ម ឆ្លងកាត់ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ គម្រោងព្រែកជីកថ្មីសន្លាងនេះ នឹងចំណាយថវិកាសាងសង់ប្រមាណ ១៧០០លានដុល្លារសហរដ្ឋអាមេរិក ហើយប្រើពេល ៥ឆ្នាំ ពោលគឺនឹងបញ្ចប់នៅឆ្នាំ២០២៨ ខាងមុខ។


គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងអភិវឌ្ឍជាអាទិភាពខ្ពស់របស់កម្ពុជា ដែលផ្តួចផ្តើមដោយលោក ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលបានបន្សល់ឲ្យអ្នកបន្តវេន គឺរាជរដ្ឋាភិបាលដឹកនាំដោយកូនរបស់លោក គឺលោក ហ៊ុន ម៉ាណែត។

រាជរដ្ឋាភិបាល ប្រកាសថា ព្រែកជីកហ្វូណនតេជោ ត្រូវបានបង្កើតឡើង ដើម្បីពង្រឹងឯករាជ្យភាពខាងនយោបាយលើការជញ្ជូនរបស់កម្ពុជា ដែលនឹងផ្ដល់ផលប្រយោជន៍យូរអង្វែង និងជាមរតប្រវត្តិសាស្រ្ត សម្រាប់ខ្មែរជំនាន់ក្រោយ។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលគ្រប់គ្រងគម្រោងព្រែកជីកហ្វូណនតេជោ បានប្រកាសយ៉ាងដូច្នេះថា៖

( សំឡេង )

គម្រោងព្រែកជីក ដែលមានតម្លៃវិនិយោគប្រមាណ ១៧០០លានដុល្លារអាមេរិកនេះ វិនិយោគរួមគ្នាដោយក្រុមហ៊ុនខ្មែរ ៥១% និងក្រុមហ៊ុនចិន ៤៩% ក្រោមរូបភាព B.O.T។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាស ក្នុងពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នាព្រឹកថ្ងៃទី៥ ខែសីហានេះ យ៉ាងដូច្នេះថា៖

( សំឡេង )

 

យ៉ាងណាក៏ដោយ គម្រោងជីកព្រែកនេះ ត្រូវបានពលរដ្ឋខ្មែរមួយចំនួន ជាអ្នកមាននិន្នាការប្រឆាំង ពិសេសអ្នករស់នៅក្រៅប្រទេស បារម្ភថា កម្ពុជា នឹងបាត់បង់ទឹកដី និងអធិបតេយ្យជាតិ ជាដើម។ ក៏ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសជាថ្មីថា ព្រែកជីកនេះ នឹងមិនធ្វើឱ្យខ្មែរយើង បាត់បង់ទឹកដី ឬអធិបតេយ្យជាតិអ្វីឡើយ។

( សំឡេង )

 

រាជរដ្ឋាភិបាល ក៏បានប្រកាសថា នៅពេលព្រែកជីកហ្វូណនតេជោ ចេញជារូបរាង នោះការដឹកជញ្ជូនទំនិញរបស់កម្ពុជា នឹងមានការចំណេញទាំងពេលវេលា និងទាំងថវិកា។ តាមការវិភាគនិងប្រៀបធៀបចម្ងាយធ្វើដំណើរ ពីកំពង់ផែស្វយ័តភ្នំពេញ ទៅកំពង់ផែកៃមែប ប្រទេសវៀតណាម តាមទន្លេមេគង្គ និងប្រឡាយចូកៅ មានចម្ងាយរហូត៣៧២គីឡូម៉ែត្រ តែបើយើងចេញដំណើរពីកំពង់ផែស្វយ័តភ្នំពេញ ទៅកំពង់ផែកំពត តាមព្រែកជីកហ្វូណនតេជោ មានចំងាយត្រឹមតែ ២៣៧គីឡូម៉ែត្រតែប៉ុណ្ណោះ។ មានន័យថា យើងចំណេញ ចម្ងាយ ១៣៥គីឡូម៉ែត្រ។

ប្រជាពលរដ្ឋខ្មែរយើងភាគច្រើន ក៏បានសម្តែងការគាំទ្រនឹងគម្រោងដ៏មហាសាលនេះផងដែរ។

( សំឡេង )

 

សូមរម្លឹកថា នៅម៉ោង ៩ និង ៩នាទីព្រឹកថ្ងៃទី៥សីហានេះ នៅតាមក្រសួងស្ថាប័នរដ្ឋ ស្ថាប័នឯកជន តាមក្រុមហ៊ុននានា តាមវត្តអារាម ជាដើម បានជួបជុំទូងស្គរ វាយគង រគាំង ជួង ដើម្បីអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ។ ដោយឡែក នៅពេលយប់ តាមរាជធានីខេត្ត នឹងមានពិធីជួបជុំប្រគំតន្ត្រី រួមទាំងអុជកាំជ្រួច នៅទូទាំងប្រទេសផងដែរ៕


Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now