Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

រដ្ឋាភិបាលសម្រេចថ្ងៃឈប់សម្រាកសាធារណៈ ១ថ្ងៃ នៅថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

FunonTechoCanal.jpg

ព្រែកជីកហ្វូណនតេជោ

រាជរដ្ឋាភិបាល បានចេញសារាចរ ណែនាំ ដោយសម្រេចឱ្យមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត និងសិស្សនិស្សិត ឈប់សម្រាក ដើម្បីអបអរសាទរ នៅថ្ងៃបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ថ្ងៃទី៥សីហា។


Published

By Meng Phalla

Source: SBS


Share this with family and friends


រាជរដ្ឋាភិបាល បានចេញសារាចរ ណែនាំ ដោយសម្រេចឱ្យមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត និងសិស្សនិស្សិត ឈប់សម្រាក ដើម្បីអបអរសាទរ នៅថ្ងៃបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ថ្ងៃទី៥សីហា។


ក្នុងសារាចរ ដែលចុះហត្ថលេខាដោយលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងថា ការសម្រេចឱ្យមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត និងសិស្ស និស្សិត ឈប់សម្រាកចំនួន ១ថ្ងៃ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ គឺដើម្បីឱ្យជនរួមជាតិខ្មែរគ្រប់រូប មានលទ្ធភាពចូលរួមអបអរសាទរ ប្រកបដោយបរិយាកាសអធិកអធម កុះករ ក្លៀវក្លា និងជាទីមោទនៈ នាឱកាសដ៏ថ្លៃថ្លា និងជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជា ក្នុងស្មារតី «គម្រោងរបស់ខ្មែរទាំងអស់គ្នា ដោយខ្មែរ និងដើម្បីខ្មែរគ្រប់រូប»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានចេញសារជាសំឡេង ណែនាំដល់មន្ត្រីរាជការ ឱ្យនៅជួបជុំតាមក្រសួងស្ថាប័នរបស់ខ្លួន ដើម្បីអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីក ហ្វូណន តេជោ នៅម៉ោង ៩ និង៩នាទីព្រឹក ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។ ចប់ពិធីនេះ ទើបមន្ត្រីរាជការទាំងអស់ អាចឈប់សម្រាកបាន។

លោក ហ៊ុន ម៉ាណែត៖ ( សំឡេង )

សូមរម្លឹកថា ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នឹងត្រូវប្រារព្ធឡើង នៅម៉ោង ៩ និង ៩នាទី ព្រឹកថ្ងៃចន្ទ ទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ក្រោមអធិបតីភាព លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ ពិធីជួបជុំ នឹងធ្វើឡើង នៅព្រែកតាកែវ ជាប់ទន្លេមេគង្គ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល។ គម្រោងព្រែកជីកនេះ ដើម្បីភ្ជាប់ការដឹកជញ្ជូនតាមផ្លូវទឹក ពីកំពង់ផែភ្នំពេញ ទៅកាន់សមុទ្រ ដោយឆ្លងកាត់ខេត្តកណ្តាល កាត់តាមខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។

រាជរដ្ឋាភិបាលកម្ពុជា ក៏បានណែនាំដល់ក្រសួងស្ថាប័នរដ្ឋ និងឯកជន ក៏ដូចជា នៅតាមវត្តអារាម ត្រូវជួបជុំអបអរសាទរ ដោយទូងស្គរ វាយជួង ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។ នៅពេលយប់ តាមរាជធានីខេត្តទូទាំងប្រទេស ក៏ត្រូវរៀបចំពិធីជួបជុំប្រគំតន្ត្រី និងអុជកាំជ្រួច នាយប់ថ្ងៃទី៥ ខែសីហាផងដែរ៕


Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now